សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា លៀង ចាន់ឡា គឺជាអតីតបេក្ខនារីម្នាក់ ដែលធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។
កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ ពេលនោះ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ដដែល តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី តូចធំជាហូរហែ។
ស្រាប់តែ មកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក អុឹម ជីវ៉ា ប្រាប់ថា ៖
“ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ ព្យាបាលជំងឺធ្ងន់ របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។
លៀង ចាន់ឡា ក៏បានបញ្ជាក់បន្ថែម នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ នេះថា “ជីវិតខ្ញុំពេលនេះ ច្រៀងសុំលុយបងប្អូន ពី1$ទៅ មិនចង់បង្ហាញទេ តែជំងឺម៉ែ បើកូនមានតែ5ពាន់ដុល្លារ កូនអាច សង្ឃឹមមើលមុខម៉ែបន្តទៀតបាន អរគុណបងៗ ដែលជួយ អរគុណបងៗ ដែលបងខ្លះបាញ់1$ និងខ្លះ2$ ហើយបងៗខ្លះឡើង10$ អរគុណណាស់ ពេលនេះ ប្អូនបាន 412$ហើយ អរគុណណាស់”។
ស្រាប់តែនៅមុននេះបន្តិច នាយប់ថ្ងៃទី ៣០ ដោយដឹងថា ចាន់ឡា កំពុងមានទុក្ខ គេឃើញ កញ្ញា Rose បានទៅជួបហើយ ព្រមទំាងបានធ្វើរឿងមួយនេះជូនទៀត។ Rose បញ្ជាក់បន្ថែមថា “នាងខ្ញុំ បានយកកាបូប និងខោអាវ១ចំនួន និងថវិកា បន្តិចបន្តួច របស់នាងខ្ញុំ មកចែកជូនប្អូនស្រី លៀង ចាន់ឡា ស៊ូស៊ូណាអូន”
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………