លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ជោគជ័យម្នាក់នៅក្នុង វិស័យអនឡាញ និងអាជីវកម្មលក់គ្រឿងអលង្ការនោះ ស្រាប់តែនឹកឃើញអនុស្សាវរីយ៍ កាលពីកន្លះឆ្នាំមុន ពេលបានឃើញក្មេងអត់មានសាលារៀនត្រឹមត្រូវ ដោយពួកគាត់រៀននៅក្រោមផ្ទះបាយវត្ត ឯដីសាលានៅមិនទាន់មានអ្វីនៅឡើយ ហើយសាលារៀនក៏នៅតំបន់ដាច់ស្រយាលថែមទៀត ពិតជាគួរឲ្យអាណិតពួកគាត់ខ្លាំង។ តែមកដល់ពេលនេះ លោកស្រី និងស្វាមី ឃើញសិស្សមានបន្ទប់រៀនល្អហើយ ឃើញពួកគាត់ខិតខំ លោកស្រីពិតជាសប្បាយចិត្តណាស់។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់ថា”នៅចាំបានថា កន្លះឆ្នាំមុន ពេលខ្ញុំមកសាលានេះដំបូង ឃើញសិស្សរៀនក្រោមផ្ទះបាយវត្ត ឯដីសាលានៅមិនទាន់មានអ្វីនៅឡើយ។
សាលានេះ នៅតំបន់ដាច់ស្រយាលមួយ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំគ្រាន់តែគិតក្នុងចិត្តថា បើក្មេងៗមានសាលាល្អ មានទីធ្លារត់លេង តើពួកគាត់សប្បាយចិត្តនឹងការរៀនសូត្រយ៉ាងណា។ គិតភ្លាម ក៏សម្រេចចិត្តជាមួយប្ដីខ្ញុំភ្លាម ថាជួយសាលាមួយខ្នង។ ពេលនេះ ម៉ោងនេះ សិស្សមានបន្ទប់រៀនល្អហើយ ឃើញពួកគាត់ខិតខំ នាងខ្ញុំសប្បាយចិត្តណាស់។
ខ្ញុំមានលទ្ធភាព ខ្ញុំនឹងជួយបន្ត ជួយអ្នកតស៊ូ ជួយអ្នកដែលខំប្រឹងរៀនសូត្រ ដើម្បីឱ្យពួកគាត់ យកចំណេះវិជ្ជាប្ដូរវាសនា ជម្នះការលំបាក “៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………