រឿងរ៉ាវរបស់លោកជំទាវ ដេត ម៉ាលីណា និងលោកឧកញ៉ាវ័យក្មេង ឌួង ឆាយ មានបងប្អូនលេងបណ្តាញាសង្គមហ្វេសប៊ុក ពិតជាបានជ្រាបរួចមកហើយ ថា លោកទាំងពីរនាក់ បានសម្រេចចិត្តលែងលះគ្នាហើយ ហើយនេះក៏ជាការសម្រេចចិត្ត មួយដែលលោកជំទាវ បានធ្វើការបង្ហោះជាសាធារណ ដើម្បីឲ្យបងប្អូនបានជ្រាបផងដែរ។
ជាក់ស្តែងកាលពីយប់មិញនេះ លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារជាបន្តទៀតថា “សូមចិត្តពូមីងបងប្អូនឈប់និយាយពីការអោយខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសំរេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហេីយមិនអាចបកក្រោយជួបរឿងដូច13ឆ្នាំមុនទៀតទេ ហេីយសង្ឃឹមថាអាចមេីលវីដេអូនាងខ្ញុំបកស្រាយនេះវាល្មមនិងយល់ហេីយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់ អស់ចិត្តស្រលាញ់គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រេីនទៀតទេ”។
ជាមួយគ្នានោះផងដែរក៏មានមហាជនបានចូលខមិនថា “បងយល់អារម្មណ៍មួយនិង។ខួរក្បាលយើងគិតល្អិតល្អន់រួចហើយទើបបញ្ជាទៅចិត្តនិងបេះដូងរបស់យើងថាតើជីវិតគួររស់នៅរបៀបយ៉ាងម៉េចបន្តរដើម្បីធ្វើអោយជីវិតនិងអារម្មណ៍របស់យើងទទួលភាពរីករាយនិងមានសេចក្តីសុខឡើងវិញ។ចឹងសូមអូនកុំគិតច្រើនអីពេលខ្លះពូមីងបងប្អូនគាត់មិនមែនជាយើងចឹងគាត់អត់ដឹងថាហេតុអីបានដល់ថ្នាក់មានការបែកបាក់ចឹងទេអ្វីដែលសំខាន់ខ្លួនយើងទើបដឹងនូវអ្វីគ្រប់យ៉ាងដែលបានកើតឡើងសំរាប់យើង។រឹងមាំណាហើយអ្វីដែលសំខាន់ថែទាំសុខភាពផង”។ ថាលែងស្រលាញ់ហើយគឺចប់ហើយ ខំប្រឹងយ៉ាងណាក៏មិនបានផលដែរ”។
វិដេអូពីមុនរបស់លោកជំទាវ ដែលធ្លាប់បានឡាយនិយាយកាលពីមុន៖
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………