September 21, 2021

Daily News

News and Entertainment

Reply story តែច្បាស់លាស់ ពួកយើងស្រលាញ់គ្នាដោយចិត្តនឹងចិត្តចេញពីបេះដូង ទើបពួកយើងមានថ្ងៃនេះ អរគុណហ្វេសប៊ុក…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។ដោយឡែក ងាកមកចាប់អារម្មណ៍ នូវគូស្នេហ៍មួយគូនេះវិញ ដែលគាត់

កំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសំណេរមួយឃ្លា ដែលបង្ហោះឡើង ដោយគណនី អាខោនមួយមានឈ្មោះ Keo Darling អមមកជាមួយរូបថតជ័យមង្គល ក្នុងថ្ងៃភ្ជាប់ពាក្យ បន្ទាប់ពីអ្នកទាំងពីរ បានស្រលាញ់គ្នាអស់រយៈពេល ៤ឆ្នាំមកហើយ ដោយក្ដីស្នេហាមួយនេះ បានកើតឡើង ចេញពី Reply Story ទៅវិញទៅមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីភ្ជាប់ពាក្យ ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ កូនកំលោះ មានឈ្មោះ លី ស៊ុយទ្រី បានជូនថ្លៃបណ្ដាការ ទៅខាងកូនក្រមុំ ដែលមានឈ្មោះ វ៉ា ពិសី ចំនួនរហូតទៅដល់ជាង ២មុឺនដុល្លារឯណោះ ពិតជាពិសេសខ្លាំងតែម្ដង។ ម្ចាស់គណនីខាងលើនេះ បានលើកឡើង នូវសំណេរមួយចំនួនថា៖“ស្នេហាផ្តើមចេញពី Reply story (ហ្វេសប៊ុក) តែច្បាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លាស់ ពួកយើងស្រលាញ់គ្នាដោយចិត្តនឹងចិត្ត ចេញពីបេះដូង ទើបពួកយើងមានថ្ងៃនេះ។ អរគុណហ្វេសប៊ុកណាស់ ទើបអោយពួកយើងស្គាល់គ្នា ហើយស្រលាញ់គ្នាជិត ៤ឆ្នាំ…សុំបញ្ចប់ឈ្មោះជាសង្សារ ប្ដូរទៅជាគូដណ្ដឹង អរគុណបងគ្រប់យ៉ាង ដែលគោរពតាមពាក្យសន្យា នេះបានហៅថាច្បាស់លាស់ ជាចុងក្រោយក៏អរគុណម៉ាក់នឹងប៉ាទាំងសងខាង ជាពិសេសដែលបំពេញគ្រប់យ៉ាងសម្រាប់កូន Sëy មង្គលថ្មី សំអាងការ BongMom Make Up Keo darling”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​