September 18, 2021

Daily News

News and Entertainment

លៀង ចាន់ឡា ច្រៀងបណ្ដើរ យំបណ្ដើរ ដោយសារតែរឿងដ៏រំជួលចិត្តមួយនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកញ្ញា លៀង ចាន់ឡា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បាន ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ពេលនោះ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុកម៉ែ បងប្អូន ដដែល តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធីតូចធំជាហូរហែ។“ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X Factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែក លើកដៃសុំអោយបងប្អូន ហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀត ដោយសារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្យាបាលជំងឺធ្ងន់របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអី ហៅនាងទៅច្រៀងផង !”។ដោយឡែកចំណែកនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញហ្វេសប៊ុកមួយឈ្មោះ MD Production បានបង្ហោះរូបភាព និងវីដេអូ របស់ ចាន់ឡា ហើយប្រាប់រឿងដ៏រំជួលចិត្តមួយទៀតថា “លៀង ចាន់ឡា យំផង ច្រៀងផង ពេលជួបទុក្ខ ចង់ជួយម៉ែ ពេលឈឺអត់លុយមើលជំងឺ បងប្អូនជួយគាត់តែម្នាក់ 1$ ប្រហែលអាចជួយព្យាបាលម្តាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បាន បងប្អូនជួយគាត់ តាមលេខ 066713900 ឬ ABA 002148213 sek daroth ឆាតមកផេកនេះ លៀង ចាន់ឡា នឹងតបទៅវិញជាសម្លេង និងលេខទូរស័ព្ទជាលេខគាត់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



.