ឧត្តរមានជ័យ៖ បុរសជាពូ របស់កូនកំលោះ ធ្លាប់តែឮក្នុងសារព័ត៌មាន ចំពោះករណីកូនក្រមុំរត់ចោលរោងការ ស្រាប់តែមកជួបពិតផ្ទាល់ខ្លួនឯងមានអារម្មណ៍រន្ធត់ចិត្តខ្លាំងណាស់ បានត្រឹមសម្ដែងការអាណិត លើកទឹកចិត្តចំពោះក្មួយ ដែលកំពុងយំសោកបោកខ្លួន។ករណីនេះ បើយោងតាមគណនីទីកតុករបស់ពូកូនកំលោះ មានឈ្មោះថា «បងពុំឧត្តរមានជ័យ» បានអះអាងថា ជារឿងពិតមួយចំពោះក្មួយរបស់ខ្លួន កើតឡើង
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។យោងតាមវីដេអូ ដែលត្រូវបានពូ កូនកំលោះធ្វើការបង្ហោះជាបន្តបន្ទាប់នោះ ឃើញថា កូនកំលោះ មានការយំសោកបោកខ្លួនជាខ្លាំង ក្រោយពីត្រូវកូនក្រមុំរត់ចោលរោងការ ហើយណាមួយខ្មាសសាច់ញាតិ ដែលកំពុងមកជុំជិតនៅក្នុងកម្មវិធីមង្គលការនេះផងដែរ។ក្រោយពីការលើកទឹកចិត្តពីសំណាក់ពូរួចមក កូនកំលោះ បានតាំងស្មារតី និយាយ
បញ្ជាក់ជំហររបស់ខ្លួនថា មិនស្ដាយស្រណោះចំពោះកូនក្រមុំនោះឡើយ។ឆ្លើយនឹងសំណួររបស់ពូ ថាចង់បានប្រពន្ធទៀតអត់នោះ, កូនកំលោះ បានឆ្លើយថា ខ្លួនចង់បានប្រពន្ធផ្សេងទៀត បើស្រីសហាយគេ ខ្លួនមិនយកនោះទេ។ ចំពោះករណីនេះ ខាងកូនប្រុស សុំត្រឹមយកបណ្ដាការចំនួនជាង១០ម៉ឺនបាតមកវិញប៉ុណ្ណោះ ហើយក្រោយពីការចរចាគ្នា ទីបំផុតខាងកូនស្រី ក៏យល់ព្រមឲ្យបណ្ដាការនេះវិញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖
More Stories
អ្នកភូមិលែងហ៊ានចេញពីផ្ទះ ព្រោះឃើញមនុស្សមានស្លាប ហោះលើចុងឈើរាល់យប់ ទីបំផុត…(មានវីដេអូស្តែងៗ)
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..
ស្មានមិនដល់ថា! Miss Grand មីយ៉ាន់ម៉ាកំសត់បែបនេះ ដោយទម្លាយថានាងមានលុយជាប់ខ្លួនត្រឹមតែ….