ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា លោកឧកញ៉ា ឌួង ឆាយ និងអតីតភរិយារបស់លោក បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក ដោយលោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារ ពីការលះលែងគ្នា របស់លោក ជំទាវ និងលោកឧកញ៉ា ឌួង ឆាយ ជាហេតុធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានលឺដំណឹងនេះ។
ទោះបីជារឿងរ៉ាវមួយនេះ បានដាច់ស្រេចក៏ពិតមែន តែទឹកចិត្តឪពុក ដែលមានចំពោះកូនៗ គឺលោកឧកញ៉ា តែងតែរកពេល ដើម្បីបំពេញ ក្តីសុខ និងភាពកក់ក្តៅដល់កូនៗរបស់លោក មិនដែលឲ្យការខ្វះចន្លោះឡើយ។ ទោះបីជាការងាររបស់លោករវល់យ៉ាងណា ក៏លោកឆ្លៀតសូម អតីតភរិយារបស់លោក នាំកូនៗ ទៅដើរលេងកំសាន្ត ឬ ទៅញុាំអាហារ និងទៅគេងជាដើម។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះសារថា “ទោះបីរវល់ការងារច្រើនយ៉ាងណា ក៏ឆ្លៀតពេលសុំគាត់យកកូនៗមកលេងដើម្បី្តផ្តល់ភាពកក់ក្តៅអោយកូនៗដែរ នឹកកូនៗណាស់ បេះដូងរបស់ប៉ាៗ នាំកូនមកលេងញាំបាយនៅផ្ទះហ៊ាឧកញ៉ា ឌួង ឆាយ”។ នឹកណាស់កូនស្រីពៅកែវភ្នែកឪពុក ឌួង ឆាយ”។
More Stories
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………
មានអ្វីលើកទឹកចិត្តគាត់ទេ!!! នៅហាលភ្លៀង ហាលថ្ងៃក្តៅ រាល់ថ្ងៃ មួយយប់ៗ គេងមិនគ្រប់គ្រាន់ នឹកផ្ទះ នឹកប្រពន្ធ នឹកកូន ប៉ុន្តែមិនមានពេលជួប…….