September 21, 2021

Daily News

News and Entertainment

ស្ងាត់ៗ! ខាត់ សុឃីម រៀបរាប់ពីជីវិតបងស្រី ច្បងក្នុងគ្រួសារ អានហើយរំជួលចិត្តយ៉ាងខ្លាំង ជីវិតជាកូនស្រីច្បង ពិតជាមិនងាយស្រួលទេ…

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងម្នាក់ដ៏មានទេពកោសល្យខ្ពស់ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ ហ្វេនៗតាមបណ្តាញសង្គមហ្វេសប៊ុកទៀតផង។ តារាចម្រៀងរូបនេះ មានមុខជំនាញជាច្រើន ដូចជាចម្រៀង សំអាងការ ហើយឥឡូវនេះ ក៏ជាអ្នកលក់ផលិតផលដ៏ល្បីឈ្មោះផងដែរ។

ចាប់តាំងពីប្រកបមុខរបរតាមអនឡាញមក គេសង្កេតឃើញថា អ្នកនាង ខាត់ សុឃីម កាន់តែស្រស់ស្អាតឡើង ហើយថែមទាំងក្មេងជាងវ័យថែមទៀតផង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកនាង បានលើកឡើងថា “ឈរជាសសរមួយរឹងមាំ​ ទ្ររាល់បញ្ហាទាំងអស់ក្នុងជីវិត​ ដែលបានកេីតឡេីង​ សំរាប់ក្មេងស្រីនឹងជាបងគេមិនមែនជារឿងងាយស្រួលទេ។ គ្មានអ្នក​ ផ្គត់ផ្គង់​នឹងតម្រង់ផ្លូវ​ ត្រូវស្ទាបស្ទង់ផ្លូវទាំងអស់ហេីយដេីរតែម្នាក់ឯង​ ងាយអីមិនជាន់បន្លា​ ជាន់ភក់​ ជួបសត្វសាហា.វ​ ទំរាំ​ រកផ្លូវដែលចំទិសដៅនឹង​ សុវត្ថិភាព​

រស់នៅលើភពផែនដីនេះរយៈពេល41ឆ្នាំហើយ ក៏រស់ក្នុងភាពជាមនុស្សមានទំនួលខុសត្រូវ មិនចេះបំភ្លៃការពិតទេ (អរគុណ ពេលវេលា) អរគុណមូឈី៕