September 21, 2021

Daily News

News and Entertainment

អូនបានប្រែហើយ! ត្រឹមតែ៤ឆ្នាំសោះ នាង គន្ធា ប្រែសម្រស់ ស្រស់ស្អាតខ្លាំង ដល់ថ្នាក់ហ្វេនៗ លាន់មាត់គ្រប់គ្នាស្ងប់ស្ងែងថា…

អតីតបេក្ខនារី ម្នាក់​​ដែលបានចូលរួមក្នុងការប្រកួត កម្មវិធីលំដាក់ពិភពលោក Cambodian Idol រដូវកាលពី២ ក្នុងឆ្នាំ២០១៦ កញ្ញា នាង គន្ធា បានធ្វើឲ្យមហាជនជាច្រើនស្ងប់ស្ងែងពីទឹកសំលេងរបស់នាង ដោយមានអ្នកខ្លះ​ក្រោយពីបានស្តាប់សំលេង ដ៏ពិរោះរបស់នាង ក៏ស្រក់ទឹកភ្នែក នៅក្នុងក៏មានកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញាម្នាក់ ដែលជ្រោតជ្រាបពីជីវិតដ៏កំសត់របស់នាង​រហូតដល់ស្រក់ទឹកភ្នែក។



តារាចម្រៀងវ័យក្មេងរូបនេះ ចាប់តាំងពីបានចូលក្នុងផលិតកម្មសាន់ដេមក កាន់តែមានឈ្មោះបោះសំលេង ខ្លាំងឡើង និងក្តោបបានប្រជាប្រិយភាពកាន់តែខ្លាំង ពីសំណាក់ហ្វេនៗ និងអ្នកគាំទ្រ របស់នាងផ្ទាល់។ តារាចម្រៀងស្រី រូបនេះ ពិតជាទេពកោសល្យ និងទឹកដំលេងពិរោះ ក្រអួនក្រអៅ ពិតមែន។



បើងាកមកមើលពីរូបសម្រស់ កាលពីនាងចូលប្រឡង​កាលពីឆ្នាំ២០១៦ និងមកទល់បច្ចុប្បន្ន កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលថែមមួយកម្រិតទៀត​ព្រោះថា​ រយៈពេល៤ឆ្នាំប៉ុណ្ណោះ នាង គន្ធា​ បានប្រែរូបរាង មុខមាត់ ស្រស់ស្អាត ប្លែកស្ទើរតែចាំមិនបានទៅហើយ។



ជាមួយគ្នានោះផងដែរ ក៏ធ្វើឲ្យហ្វេនជាច្រើនសរសើរថា “អាយដលស្អាតមះ,So Cute idol,​ មើលមិនចង់ស្គាល់សោះ ស្អាតនោះស្អាត, នៅក្រៅស្អាតជាងហ្នឹងទៀតកប់ស៊េរី៕