September 18, 2021

Daily News

News and Entertainment

អីយ៉ា!អ្នកនាង ស្រីអូននឹងស្វាមី «សម្រស់ធម្មជាតិ» ឧបត្ថម្ភថវិកាចំនួន ៤ ម៉ឺនដុល្លារដល់ការផលិតរឿង «ព្រះភិក្ខុពនេចរ»…

អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមហាជនខ្មែរជាច្រើនស្គាល់ច្បាស់ជាស្ថាបនិកក្រុមហ៊ុនសម្រស់ធម្មជាតិ ដោយកន្លងមកនេះអ្នកនាងតែងតែបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ជួយដល់សង្គម និង ប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពការខ្វះខាតមួយចំនួន តាមគ្រប់រូបភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅពីនិយមធ្វើសកម្មភាពសប្បុរធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតក្នុងជីវភាព និង ការរងគ្រោះផ្សេងៗជាច្រើនមកហើយនោះ អ្នកនាង ស្រីអូន និង ស្វាមី ក៏តែងតែបានចូលរួមចំណែកឧបត្ថមថវិកាជួយដល់សង្គម ដូចជា ចូលរួមឧបត្ថម្ភកាកបាទក្រហមកម្ពុជា ការជួយឧបត្ថម្ភគាំទ្រក្បាច់គុនល្បុកត្តោខ្មែរ និង ការចូលរួមឧបត្ថម្ភផលិតជាវីដេអូអប់រំជាច្រើនទៀត ។



ពេលនេះដែរ អ្នកនាង ស្រីអូន ក៏បានចូលរួមឧបត្ថម្ភផ្តា ច់ មុខបន្តទៀត ផលិតរឿងថ្មីមួយមានចំណងជើងថា «ព្រះភិក្ខុពនេចរ» ។ រឿង «ព្រះភិក្ខុពនេចរ» គឺជារឿងអប់រំផ្លូវចិត្តដែលបានដកស្រង់ចេញពីសៀវភៅ «ព្រះភិក្ខុពនេចរ» ត្រូវបានរៀបរៀងឡើងក្នុងសម័យពុទ្ធសករាជ ២៥០៩ ដោយសាស្ត្រាចារ្យ ឱម ណាគ្រី ។



ដោយសារសៀវភៅ «ព្រះភិក្ខុពនេចរ» នេះមានប្រយោជន៍ជាគុណតម្លៃសម្រាប់មនុស្សទូទៅ និង ក្រោមគំនិតផ្តួចផ្តើមពីព្រះតេជព្រះគុណ គូ សុភាព ទើបត្រូវបានផលិតឡើងជាខ្សែភាពយន្ត ។ តាមគម្រោង រឿង «ព្រះភិក្ខុពនេចរ» នឹងត្រូវចាប់ផ្តើមថតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ដែលជាប្រភេទរឿងភាគ និង មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួមមាន លោក សន ពិសិដ្ឋ កញ្ញា សុគា គីមលាង លោក ជា សំណាង លោក ចន ស័ក្ក និង តារាល្បីៗប្រុសស្រីជាច្រើនទៀត ។



​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿងនេះដែរគឺផលិតឡើងដោយ អង្គការសកម្មភាព សិល្បៈខ្មែរ ជាអង្គការក្រៅរដ្ឋាភិបាលមួយជឿជាក់លើភាពច្នៃប្រឌិតនៃវប្បធម៌ខ្មែរ ជំរុញឱ្យមានកិច្ចសន្ទនារវាងមនុស្សមួយជំនាន់ទៅមួយជំនាន់ និង ធ្វើឱ្យមានកាផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ ដើម្បីសុខដុមរមនា និង សន្តិភាព ។



គួរឱ្យដឹងដែរថា ក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានអ្នកនាង នួន សុន្ទរី ហៅ ស្រីអូន ជាអគ្គនាយិកា និង ស្វាមីជាអគ្គនាយក គឺជាអ្នកឧបត្ថម្ភ និង គាំទ្រផ្តា ច់ មុខក្នុងការផលិតរឿង «ព្រះភិក្ខុពនេចរ» នេះឡើង ដោយនឹងចំណាយថវិកាប្រមាណ ៤៤០០០ ដុល្លារអាមេរិក ។ នេះមិនមែនជាលើកទី ១ នោះទេ ដែលកន្លងមកអ្នកនាង ស្រីអូន និង ស្វាមី តែងតែបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមផលិតរឿងបែបអប់រំដូចនេះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​