September 18, 2021

Daily News

News and Entertainment

វីវ័រហើយពេលនេះ! បុរសម្នាក់លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ពេលនេះកំពុងតាមរក………

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុករបស់លោក រ័ត្ន ស៊ីដាណង់ អភិបាលស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ បានជម្រាបដំណឹងឱ្យដឹងថា នៅក្បាលព្រលប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ នេះ បុរសខ្មែរដែលទើបមកពីប្រទេសថៃម្នាក់ឈ្មោះ ខា រិន អាយុ ២៣ ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ មានអាសយដ្ឋាន នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ បានលួចរត់ពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបូរី ។ទន្ទឹមនឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ បើតាមការបញ្ជាក់របស់លោក ជា ទី មេឃុំសឿ បានបញ្ជាក់ថា បុរស​ខាងលើនេះ​បាន​ត្រលប់​ពី​ប្រទេស​ថៃ ​តាម​ច្រកព្រំដែន​ក្នុងស្រុក​ម៉ា​ឡៃ​ នៅ​ថ្ងៃ​ទី​ ១៩ ខែមករា ឆ្នាំ​ ២០២១​ ហើយត្រូវបានយកដាក់​មណ្ឌល​​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ១៤ ​ថ្ងៃ​នៅ​ម៉ា​ឡៃ​ ​ក្រោយមកក៏បានលួចរត់ តែត្រូវអាជ្ញាធរដឹង ក៏បាន​រាយការណ៍​មក​ឃុំ​ឱ្យប៉ូលិស​ប៉ុស្តិ៍​ ​យក​ទៅដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក​មង្គល​បូ​រីវិញ នៅ​ថ្ងៃ​ទី ​២០ ខែមករា ឆ្នាំ​ ២០២១​ ។ក្រោយមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលងបាន ២ ថ្ងៃ នៅយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បុរសឈ្មោះ ខា រិន នេះ ក៏បានរត់ចេញពីមណ្ឌលចត្តាឡីស័កម្ដងទៀត ដោយពេលនេះខាងអ្នកជំនាញពាក់ព័ន្ធ កំពុងដុតដៃដុតជើង ស្រាវជ្រាវស្វែងរកបុរសខាងលើ មកធ្វើចត្តាឡីស័កឡើងវិញ ៕