កាលពីពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា បានតាមស្វែងរក ម្ចាស់ខ្ទមកំសត់ ឃើញហើយស្រក់ទឹកភ្នែក ឱជីវិតដ៏កំសត់អើយ ។ គ្រាន់តែបានឃើញភ្លាម លោកស្រី ទ្រី ដាណា អាណិតខ្លោចចិត្ត មិននឹកស្មានទេបងប្អូនអើយ មើលចុះ អាណិតគាត់ខ្លាំងណាស់។
ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ឱខ្ទមដ៏កម្សត់ អាណិតក្មេងៗណាស់ ថ្ងៃនេះឱ្យក្រុមការងារទៅមើល យកអំណោយទៅប្រគល់ គ្រាន់ឃើញវីដេអូ សឹងស្រក់ទឹភ្នែក។តើគាត់រស់នៅម្ដេចទៅ ចុះក្មេងៗ ដែលនៅលើខ្ទមរាល់ថ្ងៃ មិនបានចេញទៅណា មានអារម្មណ៍យ៉ាងម៉េច ហេតុអីជីវិតខុសពីក្មេងដទៃខ្លាំងម្ល៉េះ
ញុំនឹងទៅជួបម្ដងទៀត ផ្ថល់កម្លាំងចិត្ត និងមើលជាក់ស្ដែងថាអាចជួយអីបានថែមពីលើនេះ ព្រោះចង់ឱ្យក្មេងទាំង២បានរៀនសូត្រ ដើម្បីកុំឱ្យពិបាកទៀត។ លឺថាគាត់ មិនមែនបងប្អូនបង្កើតទេ ព្រោះម្ដាយឪពុក ពោះម៉ាយ និងមេម៉ាយ មានកូនម្នាក់មួយ តែពួកគេមកជួបគ្នា កម្សត់កម្រជាមួយគ្នា។ ថ្ងៃនេះ ក្រុមការងារខ្ញុំទៅដល់ សួរគាត់ មិនទាន់បានបាយ ម៉ោងជិត12ទៅហើយ។
គាត់ថាបានហូបនំខ្លះ ឯឪពុកម្ដាយចេញទៅរកត្រីអស់។ព្រឹកមិញ ជូនមី ត្រីខ ទឹកដោះគោ សម្ភារៈប្រើប្រាស់ មុង ភួយ កន្ទេល ខ្នើយ និងនំចំណី ទុកគាត់ញាំ និងប្រើប្រាស់សិន ហើយក៏បានផ្ញើថវិកានឹងអ្នកជិតខាង ២លានរៀល ទិញតង់ ឬស័ង្កសី ប្រក់ជ្រកភ្លៀងបណ្ដោះអាសន្ន ។
More Stories
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………
មានអ្វីលើកទឹកចិត្តគាត់ទេ!!! នៅហាលភ្លៀង ហាលថ្ងៃក្តៅ រាល់ថ្ងៃ មួយយប់ៗ គេងមិនគ្រប់គ្រាន់ នឹកផ្ទះ នឹកប្រពន្ធ នឹកកូន ប៉ុន្តែមិនមានពេលជួប…….