កាលពីយប់មិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ កម្មវិធី សំនៀងពេជ្រ NNP បានមកដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយ ។ ក្នុងនោះ មិនត្រឹមតែបេក្ខជន និងបេក្ខនារី ដែលចូលមកប្រឡងទេ សូម្បីតែ ទស្សនិកជន ក៏បានបង្ហាញអារម្មណ៍ រំភើប សប្បាយរីករាយ ក៏ដូចជារន្ធត់ចិត្តជាមួយ នឹងបេក្ខជនក្នុងវគ្គប្រកាសលទ្ធផលនេះដែរ។
រឹតតែពិសេសបំផុតនោះ កម្មវិធីបានស្វែងរកឃើញ ម្ចាស់ពាន ហើយ គឺបានទៅលើ បេក្ខជន ឈ្មោះ សិលា ដារ៉ូ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទំាងមានរូបសង្ហាទៀត មិនសរសើរ ពិតជាមិនបានមែន។លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ជូននៅក្នុងហ្វេសប៊ុកផេកផ្លូវការមួយរបស់លោកស្រី ថា ៖
“ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។
ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។ អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន”។
រីឯនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានប្រគល់ប្រាក់រង្វាន់ជូន ម្ចាស់ពាន និងអ្នកធ្លាក់ ក្នុងកម្មវិធីនេះហើយ។
ថៅកែហាងពេជ្រ រូបនេះបញ្ជាក់បន្ថែមថា “ថ្ងៃនេះ ប្រគល់ទឹកប្រាក់ជូន អ្នកជាប់ និងអ្នកធ្លាក់ របស់ សំនៀងពេជ្រ NNP ហើយវគ្គបន្ត គឺពួកគាត់នឹងប្រកបការងារជាមួយនឹងក្រុមហ៊ុនដាណាទ្រី។ចំណាត់ថ្នាក់លេខមួយ 10000 ដុល្លារ ចំណាត់ថ្នាក់លេខពីរ 5ពាន់ដុល្លារ ចំណាត់ថ្នាក់លេខបី 2500 ដុល្លារ ចំណែកអ្នកធ្លាក់ក៏បាន ក្នុងម្នាក់ 2000ដុល្លារ ដែរ”៕
More Stories
លឺហើយស្លុតចិត្ត! ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួល មរណភាព ហើយ ដោយសារតែកូវីត…….
ស្រណោះណាស់!!!! វី ឌីណែត និយាយពីស្ថានភាព ប៉ាៗក្នុងពេលនេះ ប្រាប់ទៅម៉ាក់ ដែលនៅឋានសួគ៏ បែបនេះថា…..
មិនសរសើរមិនបាន! ពេជ្រ សូលីកា គ្រងឈុតទេវតាតំណាងឱ្យទេពធីតា មហាសង្រ្កានឆ្នាំថ្មី ស្អាតមើល…..…….