September 26, 2021

Daily News

News and Entertainment

ឡើងកប់! ប៉ះគ្នា​ហើយ! បទថ្មីក្តៅៗ «កាត់ឆុង» ពី ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ចេញហើយ ពីរោះប្លែក សម្លេងស៊ីគ្នាល្អណាស់! រហូតហ្វេនៗស្តាប់ហើយទ្រាំមិនបានលាន់មាត់ថា….(មានវីដេអូ)

ទស្សនិកជន ភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ នូវ អតីតបេក្ខនារីម្នាក់ឈ្មោះ កញ្ញា តន់ ចន្ទសីម៉ា នោះ ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។

ពេលនោះ បើទោះបីជា សីម៉ា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ អ្នកខេត្តតាកែវ រូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra ថែមទៀតផង។

ក្នុងនោះ មានបទជាច្រើន របស់តារារូបនេះ កំពុងតែផ្ទុះល្បី និងមានការគាំទ្រខ្លាំង ស្ទើរតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ទំាងបទមនោសញ្ចេញនា និងញាក់។បើយោងតាមរបាយការណ៍ ពីផលិតកម្ម Galaxy ដែលបានបញ្ចេញកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ បានបង្ហាញថា បទចម្រៀងរបស់ តន់ ចន្ទសីម៉ា មានអ្នកមើលសរុបរហូតដល់ 441 លានដង ឯណោះ។

វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ប្រើពេលមិនដល់មួយឆ្នាំ អាចបានលទ្ធផលបែបនេះ ភាពប្រែប្រួលនៃសិល្បៈនៃទសវត្សរ៍ថ្មី បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូ ការព្យាយាម អត់ធ្មត់ និងអត្តចរិតល្អនៅក្នុងកាងារ។រឹតតែពិសេសថែមទៀតនោះ


នៅព្រឹកនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា មានឱកាសបានច្រៀងរួមគ្នា ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាលើកដំបូង ក្នុងបទ “កាត់ឆុង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា, និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។ស្តាប់ចប់ភ្លាម ហ្វេនៗ ចូល comment ព្រាត ថា ៖


ប៉ះគ្នា​លើក​ដំបូង ញាក់​សាច់ សាច់ភ្លេង ពីរោះទៀត, ភ្លេងឡើងកប់ហ្មង, ស្រឡាញ់ អាយដល ទាំង2ណាស់ ឥឡូវប៉ះគ្នាហើយ, ១បទនេះ ពេញចិត្តណាស់អាយដលទាំងពីរ ពីរោះណាស់, បង ព្រាប សុវត្ថិ នៅតែក្មេង ហើយនៅតែសង្ហា ឡូយណាស់បង,wow សម្លេងស៊ីគ្នាល្អ បងសុវត្ថិ ក្មេងសាហាវ។ព្រមទំាងនៅមាន comment ពេញចិត្តជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា MV ខាងក្រោមនេះ ៖