កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី ទ្រី ដាណា បានធ្វើការប្រកាសស្វែងរកលោកយាយម្នាក់នៅលេីបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃេីញនូវការបង្ហោះតាមរយៈប្រភពព័ត៌មានមួយបង្ហាញអំពីសកម្មភាពរបស់លោកយាយដែលនៅពេលហេវហត់ខ្លាំងពេក ក៏បានព្យាយាមខំប្រឹងលូនវាតាមផ្លូវដេីម្បីសុំទឹកគេពិសារ។យ៉ាងណាមិញ បន្ទាប់ពីការប្រកាសស្វែងរករយៈពេល ៥ថ្ងៃរួចមក នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ
លោកស្រី ទ្រី ដាណា បានរកលោកយាយខាងលេីឃេីញហេីយ។ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានមានការបញ្ជាក់ឲ្យដឹងនៅលេីទំព័រហ្វេសប៊ុករបស់ខ្លូន ដោយមានខ្លឹមសាររៀបរាប់ដូចតទៅ៖ «អាណិតលោកយាយ ឃើញគេបង្ហោះវីដេអូ ថាគាត់អត់បាយ អត់ទឹក លូនតាមផ្លូវសុំគេព្រោះគាត់ពិការ ខ្ញុំមើលហើយ ស្រណោះណាស់ ម្ដាយគេ ម្ដាយយើង ហេតុអីជីវិតចុងក្រោយសង្វេគយ៉ាងនេះ ឱ្យគេតាមរកផ្ទះគាត់នៅខេត្តក្រចេះ
កាន់តែអាណិត គាត់នៅម្នាក់ឯង ឈឺម្នាក់ឯង លើផ្ទះដ៏កម្សត់។ឥឡូវ នាំយកអំណោយ អង្ករ ទឹកផ្លែឈើ ទឹកដោះគោឆៅ មី ទឹកដោះគោឆៅ និងទឹកសុទ្ធ គ្រឿងស្បៀងអាហារមួយចំនួន ល្មមគាត់អាចដោះស្រាយបានយូរគួរសម និងថវិកា ១លានរៀល ទុកប្រើប្រាស់។ អរគុណលោកនាយកសាលានៅជិតនោះ ជួយមើលគាត់»។
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………