October 16, 2021

Daily News

News and Entertainment

នារីរូប​ស្រស់ស្អាត​ម្នាក់ មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​ដើរ​យំ​សំដៅ​មក​លោ តទឹក ដើម្បីបញ្ចប់ជីវិត លើ​ស្ពាន​….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ អាទិត្យ ទី​១៨ ខែមេសា ឆ្នាំ​២០២១ មានករណីនារីស្រស់ស្អាតម្នាក់ មាន​វិបត្តិ​ផ្លូវចិត្ត​ក្នុង​គ្រួសារ​ដើរ​យំ​សំដៅ​មក​លោតទឹកបញ្ចប់ជីវិត​លើ​ស្ពាន​ជ្រោយចង្វារបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចរហូរដល់សួរនាំហើយឃាត់ខ្លួនទាន់ ទីតាំងកើតហេតុ​ស្ថិតនៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារត្រើយ​ខាងកើត​ក្នុង​សង្កាត់​ស្រះចកខណ្ឌដូនពេញ ។​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការ បានឲ្យដឹងថា ស្រ្ដីខាងលើ ​ឈ្មោះ សុខ ខេង អាយុ២៥ឆ្នាំ មុខរបរជាអ្នកសម្អាង
ការ ស្នាក់នៅផ្សារសាមហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ស្រ្ដីខាងលើ បានយំរៀបរាប់ថា ប្ដីរបស់នាងតែងតែធ្វើបាបផ្លូវចិត្តនាង​យ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រចណ្ឌ​មិនមានហេតុផល ហើយរករឿងនាងស្ទើររាល់ថ្ងៃធ្វើឲ្យនាងពិបាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិត្តយ៉ាងខ្លាំង រហូតលែងចង់រស់ហើយសម្រេចចិត្តមកបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន។ប៉ុន្ដែខណៈនាងមិនទាន់ទៅដល់កន្លែងប្រុងនឹងលោតសម្លា ប់ខ្លួនផង​ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ទាន់ពេលវេលា។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅបុរសជាប្ដីរបស់នាង ហើយអប់រំ និងណែនាំពួកគេ មុននឹងឲ្យត្រឡប់ទៅផ្ទះវិញ៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



ទស្សនាវីដេអូខាងក្រោម៖