ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………

0
89

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តបានជ្រាបខ្លះហើយថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះប្រជាជន ហើយបានអំពាវដល់ ម្ចាស់ផ្ទះជួល ធានាគា និងគ្រឹះស្ថានធនាគារ ពន្យាពេល និងដកចេញនៅការផាកពិន័យ ជាដើម។ ស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរដ្ឋាភិបាលក៏បានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង ធ្វើដូច្នោះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវ ផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Leakina Chet បានបង្ហោះសារថ្លែងអំណរអរគុណដល់ម្ចាស់ផ្ទះជួលដែលបានជួយសម្រួលទាំងថ្លៃផ្ទះ និងជួយទិញស្បៀងជូនអ្នកជួលបន្ទប់គាត់ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាសាររៀបរាប់ខាងក្រោម “មើលម្ចាស់ផ្ទះជួលគេផងតម្លៃផ្ទះក៏ចុះលូវចែកស្បៀងអោយគ្មានប្រណីដៃទេអោយគ្រប់បន្ទប់ទាំងអស់មហាដៃទូលាយណាស់អង្ករអត់មានអោយតិចតូចទេចា៎លេងផ្កាខ្ញីបេធំ50គីឡូតែម្ដងហើយនៅថែមលុយអោយទៀតនិងរបស់ញាំថែមទៀតតាំងពីដើមគិតគូរអ្នកនៅផ្ទះគាត់ណាស់លឺខ្វះលឺខូចអីមិនបានទេហើយបើលឺអ្នកណាទើបសម្រាលកូនឬទើបរៀបការចាំមើលអាំងប៉ាវគាត់អោយមិនចេះតូចទេហ៊ានតែបានកូនភ្លោះគុណអាំងប៉ាវអោយទៀត អគុណណាស់ពូនិងអុីសូមអោយមានសុខភាពល្អសំណាងល្អ”ក្រោយពីបង្ហោះសារបែបនេះ ស្រាប់តែអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកចង់ឃើញមុខមាត់ម្ចាស់ផ្ទះជួលចិត្តល្អ នេះជាសារដែលបានរៀបរាប់ “នេះហើយបងប្អូនគាត់ជាម្ចាស់ផ្ទះជួលខ្ញុំដោយសារខ្ញុំផុសពីគាត់ល្ងាចមិញក៏មានបងប្អូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

comments Share chart ច្រើនចង់ដឹងពត៌មានពីម្ចាស់ផ្ទះចិត្តល្អចង់ឃើញមុខចង់ដឹងទីតាំងផ្ទះគាត់អធ្យាស្រ័យបងប្អូនខ្ញុំឆ្លើយមិនទាន់ទេច្រើពេកឥលូវផុសពីគាត់អោយបងប្អូនបានស្គាល់ហើយ មានអ្នកសួរពិតឬអត់ចូលមើលអាខោនគាត់ដែលខ្ញុំ tageអោយចុះនេះហើយជាគាត់ ខ្ញុំនិងគាត់មិនពាក់ព័ន្ធជាប់សាច់ឈាមអីនិងគ្នាទេគ្រាន់តែចង់អគុណនៅទឹកចិត្តគាត់កន្លងមកប៉ុណ្ណោះ គាត់សាមញ្ញៗមាត់ខ្វាចៗលឺៗអ្នកនៅផ្ទះគាត់ជាង30បន្ទប់និងដឹងហើយថាចិត្តគាត់ម៉េចដែរផ្ទះគាត់នៅតាខ្មៅក្បែរបន្ទាយទាហ៊ានក្រោយសាលាខ្ពកវែងទល់មុខផ្ទះសំណាក់សេងឆេងណាបងប្អូន”៕