September 21, 2021

Daily News

News and Entertainment

បញ្ជូនខ្លួន!!! ឧត្តមសេនីយ៍ផ្កាយ ២ និងមនុស្ស២នាក់ទៀតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ដោយសារតែ…….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ​២០២១នេះ​ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ​ បានធ្វើការនាំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតដែលល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ឋាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។​ ជាមួយគ្នានោះក្រុមគ្រូពេទ្យបានចុះធ្វើសំណាករួចរាល់នៅព្រឹកមិញនេះ ដើម្បីតេស្តិ៍រកមេរោគកូវីដ១៩ទាំង៣នាក់ មុនបញ្ជូនខ្លួនទៅកាន់អយ្យការ។ គួរបញ្ចាក់ផងដែរថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារសំឡេងឲ្យដឹងថា , សម្តេចតេជោកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។​ ការឃាត់ខ្លួនបុគ្គលខាងលេីបានធ្វេីឡេីងនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ដោយជនសង្ស័យទាំង០៣នាក់ រួមមាន៖ទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ទី២-ឈ្មោះ ឡាយ ភារុណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ និងទី៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។ មជ្ឈដ្ឋាន​ជាច្រើនបានលើកឡើងថា,ម៉ោងនេះហើយ មិនអាចបណ្តែតបណ្តោយយ៉ាងនេះទៀតឡើយ បើជាកងកម្លាំង ត្រូវបកស័ក្តិ បណ្តេញចេញពីក្របខណ្ឌ និងគុក!​ សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង បំពានសេចក្តីសម្រេចរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោស។​ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លឹងថ្លែងថា, សាលសវនាការរបស់សាលាដំបូងរាជធានីខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!៕