មហាជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ ចំពោះគូស្នេហ៍មួយគូ ដែលបានរៀបការជាមួយគ្នា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ
ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកូនកំលោះមានវ័យចំណាស់ ជាងកូនក្រមុំ ហើយក៏បានធ្វើឲ្យប្រិយមិត្តទូទៅ មានការលើកឡើងពីអារម្មណ៍ផ្សេងៗគ្នាជាច្រើន ចំពោះពួកគាត់ទាំងពីរ។
ក្រោយៗមក អ្នកទំាងពីរតែងតែបង្ហាញអារម្មណ៍រឹតតែស្និតស្នាលជាមួយគ្នា មិនដែលដាច់ឡើយ តាមរយៈការបង្ហោះរូបភាពនៅក្នុងហ្វេសប៊ុករបស់ខ្លួនជាញឹកញាប់ មើលទៅពិតជាពោរពេញដោយសុភមង្គល និងក្តីសុខខ្លាំងណាស់។
ចំណែកព្រឹកមិញនេះ នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ពួកគាត់ទំាងពីរមានដំណឹងល្អហើយ ដោយភរិយារូបនេះ កំពុងមានផ្ទៃពោះ ហើយ បន្ទាប់ពីរៀបការ បានជិត៣ឆ្នាំនោះ។
ភរិយារូបនេះ បានបង្ហោះសារទំាងក្តីរំភើបក្នុងហ្វេសប៊ុក Neng Chanthy Chamming របស់ខ្លួនថា “ម៉ាក់ និងប៉ា ក៏ដឹងថាគ្រប់ជីវិតគឺមានទុក្ខ ម៉ាក់មិនដឹងថា ត្រូវត្រេកអរ ឬយ៉ាងណា សម្រាប់ការផ្ដល់នូវជីវិតថ្មីមួយនេះ អ្វីដែលម៉ាក់ខ្លាច
គឺខ្លាចមិនអាចផ្ដល់ចំណេះដឹងអោយកូនបានគ្រប់ជ្រុងជ្រោយ ម៉ាក់ប៉ាសុំទោសដែលនាំកូនមកពិបាកជាមួយ តែម៉ាក់ត្រេកអរ ដែលម៉ាក់មានកូនដែលជាចំណងដៃនៃក្ដីស្រលាញ់រវាងម៉ាក់ និងប៉ា សូមអោយកូនជាកូនដ៏ល្អសម្រាប់ម៉ាក់ និងប៉ា”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment សម្តែងក្តីសប្បាយរីករាយជំនួស ព្រមទំាងជូនពរឲ្យពួកគាត់មានសុខភាពល្អ និងសម្រាលបានដោយសុវត្ថិភាព៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………