ស្រណោះណាស់!!!! វី ឌីណែត និយាយពីស្ថានភាព ប៉ាៗក្នុងពេលនេះ ប្រាប់ទៅម៉ាក់ ដែលនៅឋានសួគ៏ បែបនេះថា…..

0
214

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បន្ទាប់ពីអ្នកម្តាយជាទីស្រលាញ់ បានចែកឋានទៅ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត តែងតែបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីភាពឈឺចាប់ ការសោកស្តាយ ទឹកភ្នែក ក្តីរលឹក ដល់អ្នកម្តាយ ដែលលោកបានចែកឋានគ្មានថ្ងៃត្រឡប់។ក្រោយពេលកញ្ញា វី ឌីណែត បានចាកចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រលប់ទៅផ្ទះវិញ បងស្រី របស់កញ្ញា វី ឌីណែត បានប្រាប់ទៅកាន់អ្នកម្តាយទាំងក្តីអាណិតដល់ ប្អូនស្រី ។ បងស្រី វី ឌីណែត ធ្លាប់បានបង្ហោះសារថា “ម៉ាក់អើយណែត Vy Dyneth HM មកផ្ទះវិញហើយ តែវានៅតែបន្ទោសខ្លួនឯងថាមកពីវាបានធ្វើអោយម៉ាក់ទៅគ្មានថ្ងៃត្រឡប់ និងអោយគ្រួសារទាំងមូលពិបាក បើវិញ្ញាណក្ខន្ធម៉ាក់កំពុងស្ថិតនៅក្នុងផ្ទះមែន សូមម៉ាក់ជួយបណ្តាចិត្តប្អូនអោយឈប់គិតរឿង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះទៀត ហើយក្រោកឡើងតស៊ូជាថ្មី ស៊ូឡើងប្អូនស្រីរបស់បង គ្មាននរណាអាចមើលឃើញមេរោគនឹងទេ ប្អូនប្រយ័ត្នណាស់ តែធ្វើយ៉ាងម៉េចបើវាជាពេលវេលាអូនកំពុងបំពេញការងារ។ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ កញ្ញា វី ឌីណែត បានបង្ហាញស្នាមញញឺបន្តិចហើយ ពេលបានឃើញផ្តាដែលអ្នកម្តាយ របស់កញ្ញា ដាំដោយផ្ទាល់ដៃ ។ កញ្ញា វី ឌីណែត បានបង្ហោះសារថា “ម៉ាក់ហាផ្កាម៉ាក់ដាំ រីកស្អាតណាស់​ ម៉ាក់ដឹងអត់ប៉ាស្រោចទឹកអោយរាល់ថ្ងៃ​ ប៉ាតែងតែអង្គុយមេីលផ្កាម៉ាក់ដាំរហូត​ ហេីយប៉ាគាត់ស្រងូតស្រងាត់ណាស់តាំងពីគ្មានម៉ាក់នៅ​ ថែរក្សាសុខភាពផងអ្នកទាំងអស់គ្នា”។