September 18, 2021

Daily News

News and Entertainment

បុរសរត់គេចពីចត្តាឡីស័ក!! ពេលនេះត្រូវពិន័យ ១ លានរៀលហើយ ករណីដំបូងនៅពោធិ៍សាត់…….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នេះតាមរយៈលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសម្រេចអនុវត្តច្បាប់ពាក់ព័ន្ធអន្តរកាលនៃជំងឺកូវីដ-១៩ ករណីបុរស ១ នាក់ រត់គេចពីការធ្វើចត្តាឡីស័ក ។អភិបាលរងខេត្តខាងលើបានឱ្យដឹងថា ស្នងការដ្ឋាននរគរបាល ខេត្តពោធិ៍សាត់ អនុវត្តការផាកពិន័យទៅលើ លោក មួន សុភាន់ ដែលមានអាស័យដ្ឋានស្ថិតនៅ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជាពលរដ្ឋគំរូ សម្រាប់ខេត្តពោធិ៍សាត់ ដែលស្ម័គ្រចិត្តចូលខ្លួនទទួលការផាកពិន័យក្នុងអន្តរការណ៍ជំងឺកូវីដ-១៩ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ជាលើកទី ៣ ដោយយោងអនុក្រឹត្យលេខ ២៨ មាត្រា៨ ពិន័យ ១ លានរៀល បានចូលខ្លួនមកទទួលការផាកពិន័យចំពោះមុខច្បាប់តាមកំហុសដែលលោកបានប្រព្រឹត្ត ។គួររំលឹកផងដែរថា លោក មួន សុភាន់ គឺជាបុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធទៅនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន ២ យប់ និង ៣ ថ្ងៃ ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានទៅស្នាក់នៅផ្ទះសំណាក់អង្គរមាស ចំនួន ២ យប់ នៅបន្ទប់ ១០១ ចូលទៅហូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង បន្ទាប់មកទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះ រួចបានបន្តដំណើរទៅផឹកស៊ីនៅហាង សំនៀងសុខសាន្ត និង អាចចូលទៅកន្លែងផ្សេងៗទៀត ៕