នៅរសៀលថ្ងៃទី ១២ មេសា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា មានអ្នកជំងឺកូវីដ-១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡាន ផ្សារច្បារអំពៅ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា ។អាស្រ័យហេតុនេះ ក្រុមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ (ជាពិសេសអ្នកលក់ត្រី) និង អ្នកពាក់ព័ន្ធទាំងអស់នៅ បេនឡាន ផ្សារច្បារអំពៅ និង ផ្សារច្បារអំពៅ ចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ ៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………