កាលពីថ្មីៗនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានធ្វើការគ្រងឈុតទេវតាតំណាងឱ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មី ដែលមើលទៅពិតជាស្អាតខ្លាំងមែនទែន ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ដោយឡែក តារាស្រីរូបនេះ បានតែងខ្លួនទេវតាតំណាងឱ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មីឆ្នាំឆ្លូវព្រះនាងមណ្ឌាទេវី យ៉ាងស្រស់ស្អាត សមសួន មើលសឹងតែមិនស្គាល់តែម្តង ដោយសម្រស់អ្នកនាងគឺមានលក្ខណៈស្អាតលើសពីការរំពឹងទុក ក្រោយពីបានតុបតែងទៅជាទេវតាបែបនេះ ។យ៉ាងណាមិញ ទេពធីតាមហាសង្រ្កានឆ្នាំថ្មីឆ្នាំឆ្លូវនេះ គឺជាព្រះនាងមណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់នឹងចូលមកដល់នៅថ្ងៃ ពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២១ វេលាម៉ោង ៤:០០នាទីព្រហាម(យាមទី៧)។ សូមចូលទស្សនារូបភាពខាងក្រោម៖
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………