ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ នៅលើគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ជោគជ័យម្នាក់នៅក្នុងវិស័យ អនឡាញ ។ លោកស្រី ទ្រី ដាណា បានធ្វើឲ្យស្រ្តីជាច្រើន មានមុខរបរ និងទទួលបានភាពជោគជ័យជាច្រើន នៅក្នុងតំណាងចែកចាយ ។អ្នកជំនួញដ៏ល្បីឈ្មោះរូបនេះ ត្រូវបានមហាជន គោរពស្រលាញ់ចំពោះទឹកចិត្ត សែនល្អរបស់លោកស្រី និងស្វាមី ដែលបានយកចិត្តទុកដាក់នៅក្នុងការជួយដល់ ជនទីទាល់ក្រ មិនថានៅជិត ឬ ឆាយ គឺលោកស្រី និងក្រុមការងារ តែងតែចុះទៅដល់ទីកន្លែងតែម្តង ដើម្បីជួបជាមួយពួកគាត់ ។ដោយឡែកដោយសារតែស្ថានភាពកូវីដ១៩ កំពុងតែរាត្បាត ធ្វើឲ្យលោកស្រី និងក្រុងការងារ បានផ្អាកការធ្វើដំណើរ ក៏ដូចជាការចុះជួយដល់ទីកន្លែង តែយ៉ាងណាមិញ លោកស្រីនៅតែឲ្យតំណាង ចុះទៅជួយដល់ពួកគាត់ ផងដែរ។ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ខ្ញុំធ្លាប់ទៅស្រុកគិរីវង់ ឃើញអ៊ំប្រុសម្នាក់នេះជួយជួសជុលផ្លូវ ក៏ជូនថវិកាគាត់ខ្លះ ពេលសួរនាំអ្នកនៅទីនោះ ទើបដឹងថា គាត់ធ្វើបែបនេះរាប់ឆ្នាំមកហើយ ព្រោះផ្លូវនេះលិចទឹករាល់រដូវវស្សា។ បន្ទាប់ពីខាងឃុំ ខាងអាជ្ញាធរធ្វើផ្លូវឡើងវិញ អ៊ំប្រុសម្នាក់នេះ តែងដើរជួសជុលផ្លូវដែលមាន
ក្រលុក ចាក់ខ្សាច់បំពេញឡើងវិញ។ ឃើញអ្នកជិះកាត់ឱ្យថវិកាគាត់ គាត់ក៏យកថវិកាទៅទិញដីខ្សាច់ចាក់បន្ថែម។អាណិតគាត់ណាស់ ពេលទៅ មិនមានអំណោយជាប់ជាមួយ ព្រោះទៅបំពេញការងារ។ មកដល់ភ្នំពេញវិញ នាងខ្ញុំក៏អោយគេទិញអំណោយយកទៅជូនគាត់ មានអង្ករ គ្រឿងប្រើប្រាស់ និថវិកាមួយចំនួន ព្រមទាំងម៉ាស់ អាល់កុលសម្រាប់ការពារកូវីដ។ រួមគ្នា ជួយធ្វើ ជួយកសាង ទើបសង្គមរីចម្រើន ។
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………