ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ!ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។ដោយឡែក ងាកមកចាប់អារម្មណ៍ នូវប្រវត្តិស្នេហារបស់គូស្នេហ៍មួយគូនេះវិញ គឺពិតជាប្លែក និងជាករណីទី២ហេីយ នៅក្នុងប្រទេសកម្ពុជារបស់យេីង ខណៈដែលពួកគាត់ទាំងពីរ(ម្នាក់នៅ ស្រុកមង្គលបូរី និងម្នាក់ទៀត នៅក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ) បានជួបសាងស្នេហាជាមួយគ្នា ក្នុងអំឡុងពេលពេលធ្វេី ចត្តាឡីស័ក។ ក្នុងនោះដែរ បេីយោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ មួក ឡាយ បានលេីកឡេីងឱ្យដឹងថា៖”កូ.វីដ ១៩ ផ្តើមស្នេហ៍ នៅចត្តាឡីស័កជាមួយគ្នា តែ១៥ថ្ងៃសោះ មានចិត្ត លើគ្នា ដូចស្គាល់ពីជាតិមុន កំលោះមង្គលបូរី ត្រៀមគូនឹងស្រី សិរីសោភ័ណ ជូនពរស្រឡាញ់គ្នារហូត”។
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………