September 18, 2021

Daily News

News and Entertainment

បន្ទាន់ណាស់! កម្មកររោងចក្រជិត ៤០ នាក់ រត់ពីភ្នំពេញទៅស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ តាមរយៈអាជ្ញាធរស្រុកកំពង់លែង បានដឹងថា ពលរដ្ឋជិត ៤០ នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញចូលមកស្រុកកំណើត ស្ថិតនៅក្នុងឃុំស្វាយរំពារ និង ឃុំដារ ស្រុកកំពង់លែង ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។បន្ទាប់មកត្រូវបានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានប្រមូលដឹកតាមរថយន្តរបស់មន្ទីរពេទ្យខេត្ត ឆ្លងតាមសាឡាង យកទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលចត្តាឡីស័កស្រុកទឹកផុស និង ពិនិត្យសំណាក ។អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ចាន់សារ៉េត បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបទបញ្ជាពីថ្នាក់ដឹកនាំក្នុងខេត្ត លោកក៏បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ចុះទៅដល់ទីតាំងស្រុកកំពង់លែងដើម្បីប្រមូលប្រជាពលរដ្ឋទាំងនោះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសក្នុងវេលាយប់ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ និង យកសំណាកពួកគាត់ទាំងអស់គ្នាទៅពិនិត្យផងដែរ ៕