មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។
តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។ ជាញឹកញាប់ នាយ តែងតែនាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួននៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។
ពាក់ មី ធ្លាប់បានបង្ហើបប្រាប់រឿងមួយថា “ពេលចាស់ទៅ ចង់ទៅនៅស្រុកស្រែវិញ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ ពេលចាស់ទៅ ចង់នៅក្រុងឬក៏នៅស្រែ ?។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នាយ បានបង្ហោះរូបថត២សន្លឹក ជាមួយភរិយា អមដោយសារខ្លីមួយថា “លាប្រពន្ធទៅថតនៅ កោះរ៉ុង3ថ្ងៃ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារយូរ មិនចង់ទៅទេ តែដើម្បីការងារ”។
ឃើញភ្លាម អត់ចាំយូរទេ ហ្វេនៗ ចូល comment ព្រាត ថា ៖ ពូផ្ទះលេខ២ ពូកែភរប្រពន្ធមែន, កំសត់ណាស់ យំសិន, ចាំមេីលទៅដល់កោះរ៉ុងរឺតតែកំសត់ទៅទៀត, អាណិតបងពាក់មី តែកុំមើលក្នុងឡាន ពេលឈប់មិនដែលពន្លត់ឡានទេ ខ្លាចស្រអែមខ្មៅស្ទើរ ស្អុះស្អាប់ ហាហាហា, មិនដឹងថា យំឬលួចសេីចទេ, លើកដៃសំពះសុំលុយប្រពន្ធ20$ ទុកអោយធីបស្រី តែប្រពន្ធដឹងចរឹតប្តី តែមួយរៀលមិនអោយផង, ពេលចេញផុតពីផ្ទះមិនដឹងថាសប្បាយចិត្តប៉ុណ្ណា។ ព្រមទំាងនៅមាន comment ជាង១ពាន់ទៀត សុទ្ធតែឌឺលេងសើច ដាក់ ពាក់មី ៕
More Stories
លឺហើយស្លុតចិត្ត! ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួល មរណភាព ហើយ ដោយសារតែកូវីត…….
ស្រណោះណាស់!!!! វី ឌីណែត និយាយពីស្ថានភាព ប៉ាៗក្នុងពេលនេះ ប្រាប់ទៅម៉ាក់ ដែលនៅឋានសួគ៏ បែបនេះថា…..
មិនសរសើរមិនបាន! ពេជ្រ សូលីកា គ្រងឈុតទេវតាតំណាងឱ្យទេពធីតា មហាសង្រ្កានឆ្នាំថ្មី ស្អាតមើល…..…….