បើនិយាយដល់អ្នកស្រី ទ្រី ដាណា ប្រិយមិត្តអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់ហើយតាមរយៈទង្វើមនុស្សធម៏នាពេលកន្លងមក។ ដោយឡែកក្នុងថ្ងៃនេះ ថ្ងៃទី៥ ខែ៣ ឆ្នាំ២០២១ បើយោងតាមប្រភពការបង្ហោះរបស់អ្នកស្រី ទ្រី ដាណា នៅមុននេះបន្តិចបានឲ្យដឹងថា ៖«នាងខ្ញុំ និងស្វាមី នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួន ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាពិភពលោកខួបទី១៥៨ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។កាកបាទក្រហម មានសម្ដេចម៉ែកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជារៀងរាល់ឆ្នាំ យើងត្រូវរួមគ្នាជួយបរិច្ចាគបន្ថែម ដើម្បីសកម្មភាពមនុស្សធម៍ជម្រាបបងប្អូនផងណា រូបខាងលើ ជារូបចាស់ទេ ឥឡូវមិនអាចជួបជុំបាន ៣កុំ ៣ការពារ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។ ឱ្យតែចប់កូវីដពេលណា នឹងទៅជួយបងប្អូនទៀត នឹកណាស់ »៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………