HomeNewsលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិការចំនួនលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិការចំនួនApril 4, 2021យោងតាមរយៈសំណេរទាំងស្រុង ចេញពីគេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា បានប្រាប់ឱ្យដឹង នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះថា៖”លោកជំទាវឧកញ៉ានឹម វណ្ណៈ កូនអ្នកម្តាយជំទាវ ហ៊ុន សុីណាត ចេញមុខប្រកាសចិញ្ចឹម លោកតាវីរៈសិល្បករ ចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិកាចំនួន 875$។ នៅរសៀលនេះ លោកតាវីរៈសិល្បករ គង់ ណៃ បានធ្វើដំណើរមកទទួលអំណោយពី លោកជំទាវម៉ែ ហ៊ុន សុីណាត និងឯកឧត្តមប៉ា នឹម ច័ន្ទតារា និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិការក្រុមហ៊ុន ACEGroup និងក្រុមគ្រួសារ នៅក្រុមហ៊ុន ACE Group រាជធានីភ្នំពេញ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានមានប្រសាសន៍ថា ដោយមើលឃើញពីវីរៈភាព តស៊ូស្រលាញ់បំរើវិស័យសិល្បៈជិតរយៈពេលជិត៨០ឆ្នាំ ដោយអភិរក្សថែរក្សាវប្បធម៌ខ្មែរ របស់លោកតា គង់ ណៃ ធ្វើអោយលោកជំទាវមានចិត្តអាណិតគោរព
ស្រលាញ់លោកតា គង់ ណៃ ដែលខិតខំដើម្បីវប្បធម៌ខ្មែរ ជាមរតកមនុស្សរស់ មិនអោយបាត់បង់ ទើបថ្ងៃនេះ លោកជំទាវ អញ្ជើញលោកតាមកក្រុមហ៊ុន ACE group ដើម្បីចូលរួមចំនែកឧបត្ថម្ភជួយសម្រួលដល់ជីវភាពលោកតាគង់ ណៃ។ លោកជំទាវបន្តទៀតថា ការជួយរបស់លោកជំទាវ និងអ្នកម្តាយ ហ៊ុន សុីណាត ព្រមទាំងក្រុមគ្រួសារ គឺដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះ សម្តេចក៏បានចូលរួមជួយចិញ្ចឹមលោកតា គង់ ណៃ ជារៀងរាល់ខែដែរ ហើយក្នុងនាមលោកជំទាវក៏សូមចូលរួមចំនែកជួយបន្ថែមរៀងរាល់ខែរយៈពេល៥ឆ្នាំដល់លោកតាគង់ណៃនិងភរិយា។ អំណោយថ្ងៃនេះរួមមានថវិការបស់ លោកជំទាវម៉ែ ហ៊ុន សុីណាតចំនួន 500$ និងអំណោយដែលលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយ លោកតា គង់ណៃ រៀងរាល់ខែរយៈពេល៥ឆ្នាំ ដោយក្នុងមួយខែៗទទួលបានដូចជា៖ ទី១ ទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០៛ក្នុង១ខែ។ ទី២ អង្ករ៥០គីឡូក្រាម ក្នុង១ខែ។ ទី៣ ត្រីខ១យួរ។ទី៤ ទឹកសៀអៀវ១យួរ។ ហើយ៣ខែម្តង គឺសម្រាប់សិល្បករលោកតាគង់ណៃ គឺមកទទួល ពីបងស្រី ឧកញ្ញ៉ា នឹម វណ្ណៈតាមរយៈមេធាវី ពៅ បញ្ញា ទីតាំងHNS។ អត្ថបទនិងជូនដំណឹង
ដោយ លោក អុឹម ជីវ៉ា”។ សូមជម្រាបផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ កំពូលវីរៈសិល្បករ ចាបុីដងវែង លោកតា គង់ ណៃ បានចាប់ដៃគ្នាជាមួយ តារាចម្រៀងរ៉េប លោក វ៉ាន់ដា ដោយបានចេញនូវបទចម្រៀង មួយបទ មានចំណងជេីងថា “Time To Rise” រហូតបំបែកកំណត់ត្រា ធ្វេីឱ្យមជ្ឈដ្ឋានមហាជន ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយត្រឹមតែរយៈពេល ជិត ២៣ម៉ោងប៉ុណ្ណោះ គឺមានអ្នកចូលទស្សនារហូតដល់ទៅ ១លានដងឯណោះ។ ក្នុងអត្ថន័យបទចម្រៀង “Time To Rise” គឺបានដាស់តឿនស្មារតីយុវជនខ្មែរទាំងប្រុសស្រី ដោយពាក្យពេចន៍អប់រំ បង្កប់ទៅនូវអត្ថន័យយ៉ាងវិសេសវិសាល បូកបញ្ចូនលាយឡំជាមួយឧបករណ៍ភ្លេងខ្មែរ ចាបុីដងវែងយ៉ាងប្លែកអារម្មណ៍ ដោយច្របាច់បញ្ចូលគ្នាជាមួយតន្រ្ដីបែបសម័យ ពោលពេញទៅដោយភាពច្នៃប្រឌិតតែម្ដង។
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………