September 26, 2021

Daily News

News and Entertainment

ព័ត៌មានចុងក្រោយថា Tesla ចុះបញ្ជីជាមួយកម្ពុជាហើយ ថែមទាំងកំណត់ទីតាំងសាកថ្ម រថយន្តទៀតផង……….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈនេះ ក្រោយពីមានព័ត៌មាន ចេញផ្សាយគ្រប់ទិសទីថា ក្រុមហ៊ុន Tesla របស់លោក Elon Musk មកបើកការិយាល័យលក់ និងសេវាកម្មជួសជុលនៅកម្ពុជា ភ្ជាប់ជាមួយរូបភាពអាគារដែលកំពុងសាងសង់ ដែលមានរូបឡូហ្គោរបស់ក្រុមហ៊ុន Tesla ព្រមជាមួយនិងមានទីតាំងស្ថិតនៅលើ មហាវិថីសហព័ន្ធរុស្ស៊ីមក យើងសង្កេតឃើញថា មានមហាជនជាច្រើន កើតការចាប់អារម្មណ៍ខ្លាំង មិនថាតែជាប្រជាជនខ្មែរផ្ទាល់ទេ សូម្បីតែប្រទេសនានានៅជិតខាង ក៏កំពុងរង់ចាំអ៊ុតមើលថា តើជាការពិត ឬជាព័ត៌មានក្លែងក្លាយ?ក្រោយមកក៏មានមតិតវ៉ាគ្នា ទៅវិញទៅមក ខណៈមតិមួយប៉ែកនិយាយថា ក្រុមហ៊ុនតេសឡាដែល បើកនៅកម្ពុជានោះគឺជា ក្រុមហ៊ុនចំណីអាហារ និងក្រុមហ៊ុនគ្រឿងសំណង់ ដែលចុះបញ្ជីតាំងពីឆ្នាំ ២០១២-២០១៦ មិនមែនជាក្រុមហ៊ុនរថយន្តអគ្គីសនីទេ ។ខណៈមានប្រភពខ្លះទៀតនិយាយថា ព័ត៌មានខាងលើគឺមិនពិតទេ ហើយគេលើកឡើងថា ក្រុមហ៊ុន Tesla ទើបតែបានចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការណ៍ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២១ នេះ ។ ហើយក្រុមហ៊ុនយក្សមួយនេះបានរត់ការចុះបញ្ជីជាមួយក្រសួងតាំងពីឆ្នាំ ២០២០ មកម្លេះ ។ ក្នុងនោះក៏មានការអាះអាងដែរថា ចំពោះស្ថានីយ៍សាកថាមពល អាចនិងដាក់ឲ្យប្រើប្រាស នៅផ្សារទំនើប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

AEON 1 និង AEON 2 ។យ៉ាងណាមិញ ក្រោយមកក៏មានប្រជាជបខ្មែរ បានបញ្ចេញមតិជាច្រើនថា ៖“ត្រឹមត្រូវ! ប្រសិនបើមិនមែនជា ក្រុមហ៊ុនរបស់ Elon musk មែន ហេតុអ្វី ប្រើឡូហ្គូដូចគ្នាម្លេះ? ប្រសិនបើថា ជាក្រុមហ៊ុនម្ហូបអាហារ ការប្រើឡូហ្គូនេះ គឺបំពានកម្មសិទ្ធបញ្ញារបស់ Tesla ទាំងស្រុង ។ នេះប្រហែលជា Showroom ដំបូងគេរបស់ក្រុមហ៊ុន Tesla គេ នៅអាសុីអាគ្នេយ៏”“ឃើញទេ មានចំណុច២! ទី១ ឡូហ្គោ ដូចបេះបិទ ទី២ បើក្រៅពីក្រុមហ៊ុនឡាន ហេតុអ្វីមានពាក្យ Services?”ក្នុងនោះក៏មានមតិជាច្រើនទៀត ដែលជាការ ទទួលស្វាគមន៍ ក៏ដូចជាមានភាពរីករាយដែលឃើញប្រទេសកម្ពុជា ជាប្រទេសទី ២ នៅក្នុងតំបន់អាស៊ាន ដែលមានការិយាល័យលក់របស់ក្រុមហ៊ុន Tesla បន្ទាប់ពីសិង្ហបុរី ៕