September 18, 2021

Daily News

News and Entertainment

កញ្ញា សួស វី​ហ្សា!! ឡាយ​វីដេអូ បញ្ជាក់​ពី​អាកា​រៈ​របស់ខ្លួន ស្ដាប់ទៅ​ខុសប្លែក​ពី​អ្នកជំងឺ​កូ​វីដ​១៩​ដទៃ​ទៀត​ត្រង់​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួស វី​ហ្សា ជា​តារាចម្រៀង​តែ​ម្នាក់​គត់ តែ​ធ្វើតេស្ដ​ស្វែងរក​ជំងឺ​កូ​វីដ​១៩​រហូត​ទៅដល់​៣​ដង ទើប​ឃើញ​វិជ្ជមាន ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ ក៏ដូចជា​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​សូម្បីតែ​ពេលនេះ ក៏​អាកា​រៈ​ជំងឺ​របស់​នាង​មាន​លក្ខណៈ​ខុសប្លែក​ពី​គេ​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមក អ្នកសិល្បៈ​ជាច្រើន​ដួង បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយ​ឃើញថា ភាគច្រើន មាន​អា​ការៈឈឺ​បំពង់​.​ក ពិបាក​ដកដង្ហើម អស់កម្លាំង បាយ​មិនបាន គេង​មិន​លក់ ហៀរ​សំបោរ ជាដើម​។​ដោយឡែក​តារាចម្រៀង​សួស វី​ហ្សា មាន​អាកា​រៈ​ស្រដៀងៗ​នេះ តែ​ចំនួន​៥​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ បន្ទាប់​ពី​នេះ រូបនាង​ហាក់ដូចជា​អ្នក​អវិជ្ជមាន​ជំងឺ​នេះ​អញ្ចឹង​ដែរ ដោយ​អ្នកនាង​គេង​បាន​ធម្មតា​, បាយ​ក៏បាន​, អត់​ឈឺ​.​ក , ក្អក​, ហៀរ​សំបោរ​…​នោះទេ​។​ជាក់ស្ដែង​នៅក្នុង​ការ​ឡាយ​បញ្ជាក់​ពី​អាកា​រៈ​របស់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១​នេះ សួស វី​ហ្សា បាន​លើកឡើងថា គិត​រហូតមក​ដល់ពេលនេះ ខ្លួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ក្លាយជា​អ្នកជំងឺ​នេះ​ចំនួន​១៤​ថ្ងៃ​គត់ គិតពី​ថ្ងៃ​ឡានពេទ្យ​មក​ដឹក​នោះ​។​ជាមួយគ្នានេះ សួស វី​ហ្សា ក៏បាន​លើកឡើង​ឆ្លើយតប​នឹង​ចម្ងល់​របស់​អ្នកគាំទ្រ​មួយចំនួន​ផងដែរ​ថា​តើ ហេតុអ្វី​បាត់​ខ្លួន អត់​ដែល​ឃើញ​បង្ហោះ​សារ អត់​ឃើញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាព​អ្វី​នោះ ដោយ​អ្នកនាង បាន​បញ្ជាក់ថា ដោយសារ​ខ្លួន​អត់​មាន​អារម្មណ៍​និយាយ អត់​មាន​អារម្មណ៍​សរសេរ​អ្វី​ផុស​ទេ អារម្មណ៍​តែ​ម្យ៉ាង​គិតពី​គ្រួសារ​របស់ខ្លួន​។តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តស្វាយរៀង​រូបនេះ បាន​បន្ត ដោយ​បញ្ជាក់​ពី​អាកា​រៈ​របស់ខ្លួន​ថា កាលពី​ថ្ងៃទី​១៩ ២០ ខ្លួន​មាន​អាកា​រៈ​ស្អា​.​ក ហើយក៏​ខ្ពុរ​ទឹកអំបិល​រឹតតែ​ឈឺ ហើយ​ខ្លួន​ក៏​ឆ្ពុង និង​ញុំា​ទឹក​ក្ដៅ​។ នៅពេលនោះ ខ្លួន​គិតថា​ប្រហែល​មកពី​ញុំា​ទឹក​ក្ដៅ​ច្រើន ឆ្ពុង​ច្រើនពេក ទើប​រលាក​បំពង​.​ក។សួស វី​ហ្សា រៀបរាប់​ទៀតថា យូរៗ​ទៅ​បំពង់ក​កាន់តែ​ឈឺ ពេល​លេបទឹកមាត់​ទៅ​ឈឺ​ក​ខ្លាំង ដោយ​អ្នកនាង​ថា កន្លងមក ខ្លួន​អត់​ដល់​ថ្នាក់​លេបទឹកមាត់​ទៅ​ឈឺ​បំពង់​.​ក​ខ្លាំង​បែប​នេះ ​នោះទេ សឹងតែ​លេប​អត់​ទៅ ហើយ​ចាប់ផ្ដើម​ប្ដូរ​សំឡេង និយាយ​ចេញ​តែ​ខ្យល់។​តារាចម្រៀង​រូបនេះ បន្តថា នៅពេលនោះ​ហើយ​ទើប​ខ្លួន​សង្ស័យ​ខ្លួនឯង​៨០​ភាគរយ​ថា ឆ្លង​ជំងឺ​នេះ ហើយ អស់ពី​ប្ដូរ​សំឡេង​ចាប់ផ្ដើម​ក្អក មាន​ស្លេះ ច្រមុះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ផ្ដើម​សឺត​សត ចាប់ផ្ដើម​មាន​សំបោរ​។​ចុងក្រោយ ដែល​តាមដាន​ខ្លួនឯង​ហ្នឹង ទើប​អ្នកនាង​ដឹង​ច្បាស់​ខ្លួនឯង​ថា មាន​កូ​វីដ​១០០​ភាគរយ ត្រង់​បាត់​ក្លិន ក្លិន​ម្ហូបអាហារ​ក៏​អត់​ដឹង ក្លិន​ទឹកអប់​ក៏​អត់​ដឹង​។​សួស វី​ហ្សា បន្តថា នៅពេលនោះ ​ខ្លួន​ក៏​សម្រេច​ទៅ​បាក់​ទូក ដើម្បី​យក​សំណាក​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ហើយ​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២២ ខាង​មន្ទីរពេទ្យ​ក្រសួង​សុខា ទូរ​សព្ទ​មក​ប្រាប់ថា ខ្លួន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​។​ទោះ​យ៉ាងណា សួស វី​ហ្សា បាន​ប្រាប់​ពី​អាការៈ​របស់​ខ្លួន នៅ​ពេល​នេះ​ថា អត់​មាន​ហត់ ក្អក ហៀរ​សំបោរ ឈឺក្បាល វិលមុខ​…​អី​នោះ​ទេ ដោយ​ខ្លួន មាន​អាការៈ​ដូច​រៀបរាប់​ខាងលើ តែ​៥​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ ២​ថ្ងៃ​ដំបូង​ចាប់ផ្ដើម​ចេញ​អាកា​រៈ ថ្ងៃទី​៣ ទៅ​ធ្វើ​តេស្ដ ថ្ងៃទី​៤ ពេទ្យ​មក​យក (​ថ្ងៃទី​២២)៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ទាំងអស់គ្នា ៖