September 21, 2021

Daily News

News and Entertainment

ក្រោយពី​ប្រកាស​រក​សាច់ញាតិ!!! ទីបំផុត​ក្មេង​ស្រី​ម្នាក់​នេះ បាន​ទៅដល់​ផ្ទះ​វិញ​ហើយ តែ​មាន​ការ​សង្ស័យថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​ប្រកាស​ស្វែងរក​សាច់ញាតិ​ក្មេង​ស្រី​ម្នាក់​នេះ ដោយសារ​សួរនាំ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់ គិតតែ​ពី​យំ​នោះ​, ពេលនេះ នាង​បាន​ត្រឡប់​ទៅផ្ទះ​វិញ​ដោយ​សុវត្ថិភាព​ហើយ​។​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​សារឿន ថ្មគោល​» បាន​បង្ហោះ​រូប​ក្មេង​ស្រី​ម្នាក់ អមដោយ​សារ​អំពាវនាវ កាលពី​ព្រលប់​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១​ថា «​បើ​បងប្អូន​ណា​ស្គាល់​កុមារី​ម្នាក់​នេះ សូម​ទាក់ទង​មក​ប៉ូលិស​ប្រចាំ​ឃុំ​តាពូង ព្រោះ​ក្មេង​នេះ​នៅ​បឹង​ថ្កូវ​ខ្ញុំ​មិន​ព្រម​និយាយ​សោះ គិតតែ​ពី​យំ​មិន​ឈប់​សោះ​បើសិនជា​បងប្អូន​ណា​ស្គាល់​សូមមេត្តា​ជួយ​ប្រាប់​ឪពុកម្តាយ​គាត់​បានដឹង​អាណិត​គាត់​ណាស់​ជួយ​យកតែ​បុណ្យ​ទៅ​មិនដឹង​មានរឿង​អ្វី​សួរ​មិន​និយាយ​គិតតែ​ពី​យំ​សង្ឃឹមថា​បងប្អូន​ជួយ​ស៊ែរ​បន្ត​ផង​សូម​អរគុណ​»​។​ក្រោយពី​ការ​បង្ហោះ​សារ​ខាងលើនេះ​រួចមក គេ​ឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«Chamrong Sokanya» បាន​ខំ​មិន​ក្រោម​ផុស​នោះ នៅ​យប់​ថ្ងៃ​ដដែល​​ថា «​អរគុណ​ហើយ​លោក​អ៊ំ​ក្មួយ​ខ្ញុំ​មកដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ហើយ​»​។ ទោះជា​បែបនេះ​ក៏ពិតមែន តែ​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​បាន​លើក​ជា​ការ​បារម្ភ​ស្រដៀង​ៗ​គ្នា ដោយសារ​ឃើញ​អាវ​នាង​ហាក់ដូចជា​រហែក។ជាក់ស្ដែង ពួកគេ​លើកឡើងថា «​អាច​មាន​អ្នកណា​ធ្វើបាប​គាត់​ទេ​ដឹង​ទើប​បានជា​គាត់​យំ​រហូត​ចឹ​ង​, មាន​អ្នកណា​គេ​ធ្វើបាប​អី​គាត់​ទេ​ដឹងបាន​គាត់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ព្រម​និយាយ​អី​សោះ​, មានរឿង​អី​ចំពោះ​គាត់​ទេ​ដឹង​ព្រោះ​អាវ​គាត់​រហែក​, ខ្ញុំ​ឃើញ​អាវ​គាត់​បិទ​អត់​ជិត​ថា​តែ​គាត់​ត្រូវ​គេ​ធ្វើបាប​»​។​ឆ្លើយ​ទៅនឹង​ចម្ងល់​ខាងលើនេះ មីង​របស់​ក្មេងស្រី​ខាងលើ​ធ្វើការ​ឆ្លើយតប​ថា «​ចាស​បង​គាត់​មិន​អី​ទេ​»​។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​លើក​ឡើងជា​សំណួរ​ថា ក្មេង​ស្រី​ខាងលើ មាន​បញ្ហា​អ្វី​នោះ ម្ចាស់​គណនី​ដដែល​នេះ បាន​អះអាង​ថា «​គាត់​ខឹង​ម៉ាក់​គាត់​តែ​ខ្លាច​ម៉ាក់​វ៉ៃ​គាត់​ចេះតែ​ដើរ​ទៅ​»​។​បន្ថែម​លើ​នេះ​ ក៏មាន​ការលើក​ជា​សំណូមពរ​ថា «​កុំ​សូវ​អោយ​គាត់​ដើរ​ម្នាក់ឯង​អី​បងស្រី​មនុស្ស​ឥឡូវ​អត់​សូវ​ល្អ​ទេ​» ហើយ​ត្រូវបាន​ប្រភព​ដដែល​ឆ្លើយថា «​ចាស​បង​ជា​រឿង​នឹកស្មាន​មិន​ដល់​គាត់​មិន​ដែរ​ធ្វើ​អញ្ចឹង​ឡើយ​, ចាស​បង​រឿង​នឹកស្មាន​មិន​ដល់​តែ​ពី​ពេលនេះ​ទៅ​លែង​បណ្ដោយ​ហើយ​»។ក្រៅពី​ការអះអាង​របស់​មីង​ក្មេង​រងគ្រោះ​ខាងលើ​នេះ ​ក៏​មាន​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ​«ព្រះអម្ចាស់ សីហា» បាន​បញ្ជាក់​ពី​មូលហេតុ​ ដែល​ក្មេង​នេះ ​មិន​និយាយ​ស្ដី​ ដែរ​ថា «បញ្ជាក់​ពី​លោក​អធិការ​ស្រុកថ្មគោល បាន​រក​ឃើញ​ហើយ ក្មេង​ស្រីម្នាក់​នេះដោយសារ​តែសួរ​ទៅមិនមាត់​ក៏ព្រោះមកពីខឹងម្ដាយ បន្ទោស​រឿងតិចតួច»៕