September 18, 2021

Daily News

News and Entertainment

ខ្លាំងបាត់​! លេច​មុខ​លោកគ្រូ មហា​ជ័យ អះអាង​ថា ​ភ្លៀង​យប់​ម្សិល​មិញ ដោយសារ​ខ្លួន​បួងសួង (​មាន​វីដេអូ​)………

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា កាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១ មាន​ភ្លៀង​កក់ខែ​មួយ​មេ ស្របពេល អាកាសធាតុ កំពុងតែ​ក្ដៅស្អុះ​ស្អាប់ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើន កំពុង​លង់លក់​ក្នុង​ដំណេក​នោះ។​លុះ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ស្រាប់តែ​គេ​ប្រទះឃើញ​វីដេអូ​​ ​របស់​លោកគ្រូ មហា​ជ័យ ធ្វើការ​បង្ហោះ ឆ្លើយតប​ទៅនឹង​ខំ​មិន​មួយ​នៅ​លើ​ទីក​តុ​ក​របស់​ខ្លួន ដែល​លើក​ឡើង​ថា «​មកពី​បង​ថ្វាយ​ភ្លេង​បាន​នៅ​នេះ​ភ្លៀង​ផ្ដល់»។​លោកគ្រូ មហា​ជ័យ បានលើកឡើង​ឆ្លើយតប​នឹង​ខំ​មិន​នេះ​ថា «​បាទ​កូន ត្រឹមត្រូវ​ហើយ​កូន លោកគ្រូ​បានធ្វើ​ពិធីបួងសួង​មួយណា​កូន​ណា ចឹ​ង​បាន​មាន​ភ្លៀង​ធ្លាក់​កូន​ណា ចម្លែក​ខែ​ចែត្រ ភ្លៀង​ធ្លាក់ ចឹ​ង​លោកគ្រូ​ចង់​ឲ្យ​ភ្លៀង​ធ្លា​ក់​មួយ​មេ ដើម្បី​ត្រជាក់​ត្រជុំ ត្រជាក់​ស្រួលខ្លួន សម្រាប់​ការ​គេង​»​។​តាមរយៈ​ការ​អះអាង​របស់​លោក​គ្រូ​ខាង​លើ​នេះ មានការ​រិះគន់​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក និង​ហ្វេ​ស​ប៊ុ​ក​។ ជាក់ស្ដែង តារា​ទីក​តុ​ក​មួយ​រូប ប្រើប្រាស់​គណនី​ឈ្មោះ​«​គិរី សីតល​ត្ថោ​» បានលើកឡើង​បែប​ឌឺដង​ថា «​បាទ​អរគុណ​ច្រើន​លោកគ្រូ កុំ​តែ​លោកគ្រូ​ប្រាប់ កុំ​អី​ខ្ញុំ​អត់​ដឹង​ថា ភ្លៀង​យប់មិញ​នេះ លោកគ្រូ​ជា​អ្នក​ហៅ​មក​ទេ ប៉ុន្តែ​សុំ​ចិត្ត​លោកគ្រូ​ចេះ លើក​ក្រោយ​បើ​ធ្វើ​ពិធី​ហៅ​ភ្លៀង ហៅ​តែ​ភ្លៀង​បាន​ហើយ ហើយ​ហៅ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រន្ទះបា.ញ់​មក យប់មិញ​រន្ទះបាញ់​ខ្លាំង​ណាស់​…»​។​​ជាមួយគ្នានេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ប្រើប្រាស់​គណនី​ឈ្មោះ​«Ly Sovanduong» បាន​បង្ហោះ​វីដេអូ​លោកគ្រូ​ខាងលើ​និយាយ អម​ដោយសារ​រិះគន់​ថា «​ហឺ​. អញ​ហើយ អញ ចេញ​មកពីណា ទៀត ហើយ​. លោក​. ព្រះ​. អត់​ស្គាល់​ភ្លៀក​កក់ខែ​ទេ​អី​.
សុទ្ធតែ​លោកគ្រូ ធ្វើ​ពិធី សុំ​អោយ​ភ្លៀង ធ្លាក់ បើ ពិត​ដូច​លោក និយាយ ចឹ​ង មែន​. ប្រទេស​កម្ពុជា លែង​ខ្វះ​ទឹក​ធ្វើស្រែ​ហើយទម្រាំ មាន ទឹក អោយ​កសិករ​បង្កបង្កើន​ផល បាន នាពេល បច្ចុប្បន្ន នេះ​. រាជរដ្ឋាភិបាលលោក ខិតខំ ស្តា​នឹង កសាង ប្រព័ន្ធ​ ធារាសាស្ត្រ​.​អស់​លុយរាប់​រាយ​ពាន់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លាន​. . មិនទាន់ មាន ទឹក គ្រាន់​គ្រាន់​ផង​. បែរ​ជា លោក​ឯង និយាយ​មក​សុទ្ធតែ ធ្វើ​ពិធី សុំ​អោយ​ភ្លៀង ធ្លាក់ បាន។បើ​ពូកែ​យ៉ាង​នឹង ជិត​ដល់​ខែ​ហើយ សូម​អញ្ជើញ ទៅ អូរឫស្សី ម្តុំ ផ្ការាំទឹករាំ នឹង​បាន​លុយ រាប់ម៉ឺន​លាន​ដុល្លារ មិន​ខាន។ សូម​មន្ត្រី ពាក់​ព័ន្ធ​ ជួយ​មើល គាត់ ម្នាក់នេះ ផង​. តើ​ពូកែ​ពិត ដូច​និយាយ ឬ​ភូតកុហក​.? បើ​អោយតែ​យ៉ាងនេះ ងាប់​គេ​ងាប់​ឯង​អស់ហើយ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖