កាលពីកន្លងមកនេះ នៅទីក្រុងភ្នំពេញ ទើបតែចេញច្បាប់ថ្មីមួយគឺបម្រាមគោចរ ដោយធ្វើការបិទចរាចរណ៍ចេញចូលនិង រួមទាំងអាជីវកម្មផ្សេងៗទៀត ដោយសារត្រូវបង្ការការឆ្លងនិង ទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែគម្រាមកំហែងប្រជាជនកម្ពុជាផងដែរ។ដោយឡែក ម្សិលមិញនេះ បុរសម្នាក់ដែលមានមុខរបរគឺជាកម្មករបានចេញត្រឡប់ទៅផ្ទះវិញហួសម៉ោងកំណត់នៃ បម្រាមគោចរ ក៏ត្រូវបានសមត្ថកិច្ចឃាត់សួរនាំនិង វាស់កំដៅ ប៉ុន្តែដោយសារលោកបញ្ជាក់ពីមូលហេតុគ្រប់គ្រាន់ ទើបបងៗប៉ូលីស អនុញ្ញាតឲ្យលោកត្រឡប់ទៅផ្ទះវិញ។បន្ទាប់ពីប៉ូលីសអនុញ្ញាតិ្តឲ្យត្រឡប់ទៅផ្ទះ លោកក៏បានបញ្ជាក់មូលហេតុតាមរយៈការសម្ភាសន៍ដោយទឹកភ្នែករលីងរលោងដែរ គឺដោយសារតែមូលហេតុឆ្លងដខកនិង ត្រូវធ្វើការឲ្យគ្រប់ម៉ោងនៅកន្លែងការងារផងដែរ ដូច្នេះបានជាលោកត្រឡប់ទៅផ្ទះយឺតម៉ោងបែបនេះ។យ៉ាងណាមិញ បុរសខាងលើក៏បានលើកដៃសំពះអរគុណ ទៅកាន់សមត្ថកិច្ចដែលបានព្រមឲ្យលោកត្រឡប់ទៅផ្ទះវិញផងដែរ៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………