October 16, 2021

Daily News

News and Entertainment

ថ្មីទៀតហើយ! អ្នកស្រាវជ្រាវបង្កើតម៉ាស់ម៉ូតថ្មី ទោះបរិភោគអាហារ ក៏មិនចាំបាច់ដោះចេញដែរ……..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ិកស៊ិក៖ ជាការពិតណាស់ ចាប់តាំងពីកើតមានជំងឺកូវីដ-១៩មក បណ្ដាប្រទេសភាគច្រើននៅលើពិភពលោក ដែលរងគ្រោះដោយសារជំងឺរាតត្បាតសកលនេះ បានដាក់ចេញនូវវិធានការទប់ស្កាត់តឹងរ៉ឹងនានា រួមមានការរក្សាគម្លាត លាងដៃនឹងអាល់កុល និងពាក់ម៉ាស់ ហើយមានពេលវេលាតែមួយគត់ដែលមនុស្សត្រូវបានអនុញ្ញាតឲ្យដោះម៉ាស់ គឺនៅពេលហាត់ប្រាណ ឬបរិភោគអាហារជាដើម។យ៉ាងណាមិញ អ្នកស្រាវជ្រាវប្រទេសម៉ិកស៊ិកបានរកដំណោះស្រាយនេះ ដោយបង្កើតម៉ាស់ទំហំតូចមួយប្រភេទ ដែលគ្របដណ្ដប់តែលើផ្ទៃច្រមុះប៉ុណ្ណោះ។ ជាក់ស្ដែង តាមរយៈឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះនៅលើគណនី Twitter CBS News បានបង្ហាញឲ្យឃើញពីបុរសស្ដ្រីវ័យចំណាស់មួយគូ បានដោះម៉ាស់មួយជាន់ចេញ ខណៈមានម៉ាស់មួយជាប់ទៀតកំពុងគ្របដណ្ដប់ច្រមុះរបស់ពួកគាត់ ដែលអាចឲ្យពួកគាត់បរិភោគអាហារ និងផឹកភេសជ្ជៈបានដោយសុវត្ថិភាព។ទន្ទឹមនឹងនេះ អ្នករចនាម៉ូតម៉ាស់ក៏បានអះអាងថា ម៉ាស់ប្រភេទនេះនឹងកាត់បន្ថយហានិភ័យនៃការឆ្លង ក្នុងអំឡុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមនុស្សបរិភោគ​ ហើយជជែកជាមួយគ្នា។ ហើយការអះអាងនេះដែរ គឺដូចទៅហ្នឹងអ្វីដែលសារព័ត៌មាន​ Fox News បានចុះផ្សាយថា ការបិតបាំងលើច្រមុះ ពិតជាអាចជួយការពារ ព្រោះច្រមុះជាចំណុចសំខាន់នៃការឆ្លងវីរុស។ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ក៏បានណែនាំផងដែរថា ការពាក់ម៉ាស់ច្រើនស្រទាប់លើផ្ទៃមុខ គឺជាវិធីសាស្ដ្រដ៏មានប្រសិទ្ធិភាព ក្នុងកាត់បន្ថយបរិមាណជ្រាបចូលនៃដំណក់ដង្ហើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖