លោក ចាន់ មករា ដែលត្រូវគេស្គាល់ថាជាដឹកនាំកម្មវិធីបានរកឃើញឆ្លងកូវីដ-១៩ កាលពីជាង១០ថ្ងៃមុន ប៉ុន្តែពេលនេះលោកមានអាការប្រសើរជាងមុនហើយ ។អ្វីដែលកត់សម្គាល់ខណៈកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ លោក ចាន់ មករា បានបង្ហាញពីទឹកចិត្តដ៏ល្អរបស់តារាចម្រៀង អាន វិសាល មកលើលោក ដែលធ្វើឱ្យលោកចងចាំមិនភ្លេច ។លោក ចាន់ មករា បានបង្ហោះសារថា «អរគុណដល់បង អាន វិសាល (ម្ចាស់បទទឹកភ្នែកខ្ទើយ) ដែលក្នុងអំឡុងពេលខ្ញុំឈឺជំងឺកូវីដ-១៩ នេះគាត់បានព្យាយាមធ្វើម្ហូបឆ្ងាញ់ៗស្ទើរតែរៀងរាល់ថ្ងៃ រួចមកឈរតម្រង់ជួរ ហាលក្តៅ ដើម្បីផ្ញើឱ្យខ្ញុំបានហូប ដើម្បីមានកម្លាំង ។ លុយអាចរកបានតែទឹកចិត្តមួយនេះខ្ញុំចងចាំជានិច្ច» ។ការលើកឡើងរបស់លោក ចាន់ មករា បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការរំភើបជំនួសលោកដែលមានមិត្តភក្តិល្អមានទឹកចិត្តបែបនេះ ។ពេលនេះលោក ចាន់ មករា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅអតីតសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ប្រមាណជា ១៧ ថ្ងៃហើយ ដែលពេលនេះស្ថានភាពសុខភាពរបស់លោកក៏បានធូរស្រាលច្រើនជាងមុន ។មិនទាន់បានជាសះស្បើយក្តី តែ លោក ចាន់ មករា បានតាំងចិត្តថានឹងយកឈ្នះជំងឺកូវីដ-១៩ នេះឱ្យទាល់តែបាន ហើយសង្រ្គាមមួយនេះលោកត្រូវតែឈ្នះជាដាច់ខាត ។ការលើកឡើងរបស់លោក ចាន់ មករា បានធ្វើឱ្យមហាជនជាពិសេសមិត្តភក្តិក្នុងសិល្បៈជាច្រើនបានចូលរួមផ្តល់កម្លាំងចិត្តដល់លោកគ្រប់ៗគ្នា ៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………