ប្រិយមិត្តជាច្រេីនច្បាស់ជាបានស្គាល់រួចមកហេីយអតីតតារាសម្ដែង វ៉ាង ស្រីណូ ជាតារាស្រីម្នាក់ដែលមានភាពល្បីល្បាញជាខ្លាំងកាលពីប៉ុន្មានឆ្នាំមុន តាមរយៈការសម្ដែងកាយវិការខារ៉ាអូខេ និងខ្សែភាពយន្ដមួយចំនួន។យ៉ាងណាមិញនៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ អតីតតារាសម្តែង វ៉ាង ស្រីណូ បានជួបទុក្ខធំក៏ព្រោះលោកឪពុកជាទីស្រឡាញ់ បានទទួលមរណភាពកាលពីយប់ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ កន្លងទៅ ។បើតាមសំណេររបស់ វ៉ាង ស្រីណូ បានរៀបរាប់ថា «សូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់ ឱ្យបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ និង ក្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រឡាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយម្សិលមិញ(ម៉ោង 9:55នាទី) លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព ! កូនស្រឡាញ់ប៉ា ប៉ាគឺជាវីរបុរសនៅក្នុងបេះដូងកូនជារៀងរហូត» ។ ក្រោយទទួលបានដំណឹងសោកសៅនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអតីតតារាសម្តែង វ៉ាង ស្រីណូ ផងដែរ ៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………