យោងតាមហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK បានឱ្យដឹងថា៖ លំនៅឋានមួយកន្លែងត្រូវបានចាក់សោទ្វារ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ មួយគ្រួសារ។ យប់មុិញមានអារម្មណ៍ ក្តុកក្តួល សរសេរអត្ថបទមិនចេញ!នៅពេលបានឃើញលំនៅឋានមួយកន្លែងត្រូវបានចាក់សោទ្វារបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ មួយគ្រួសារ សូមជូនពរឲ្យបានឆាប់ជាសះស្បើយនិងបានត្រឡប់មកលំនៅឋានវិញ។(ទីតាំងចាស់) : រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ នៅវេលាម៉ោង ២៣:០០នាទី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់។
ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយស្រ៑ាង វីឆេង អាយុ ៣៤ឆ្នាំ (វិជ្ជមាន) ស្រ៑ាង ស្រ៑ន អាយុ ៥៨ (វិជ្ជមាន)។ បច្ចុប្បន្នគ្រូពេទ្យបានបញ្ជូនអ្នកជម្ងឺ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ។ក្នុងនាមអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………