យោងតាមការបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ព្រះតេជគុណ ឌួង ឆាយ បានបញ្ចេញរូបភាព និង សារ ដែលព្រះតេជគុណ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ គនរទេព ដែលនឹងប្តូរឈ្មោះទៅ ជាមន្ទីរ ហ្លួងម៉ដោយបច្ចុប្បន្ននេះ មន្ទីរពេទ្យនេះ កំពុងប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងចំនួនទឹកប្រាក់ ១០.០០០ ដុល្លារសហរដ្ឋអាមេរិក។ជាមួយគ្នានោះដែរ ព្រះតេជគុណ ឌួង ឆាយ បានសរសេរសារនៅលើផេកហ្វេសប៊ុក ដោយបានមានសង្ឃដីការដូច្នេះថា៖ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ សូមប្រគេននូវសេចក្តីល្អដែលកើតចេញពីសទ្ធាដ៏ជ្រះថ្លានាពេលនេះ និងពេលកន្លងមកសូមប្រគេនទូលថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗគ្នា។ សូមបានចាកផុតនូវឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………