September 21, 2021

Daily News

News and Entertainment

គួរ​ឱ្យ​បារម្ភ​ណាស់​! ឌី​ជេ ក្តិ​ប កំពុង​មាន​ជំងឺ​ផង បែរជា​មក​ផ្ទុក​កូ​វី​ដ​១៩​មួយ​តង់​ទៀត…….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​មហាជន​មួយ​ចំនួន​កំពុង​តែ​ខ្លាច​មេរោគ​ជំងឺ​កូ​វី​ដ​១៩ ពួក​គេ​រមែង​ប្រយ័ត្នប្រយែង​ខ្ពស់​បំផុត​សម្រាប់​វិធី​ការពារ «៣​កុំ ៣​ការពារ​»​។ ជា​ពិសេស ចាស់ទុំ​ដែល​កំពុង​ផ្ទុក​ជំងឺ​ផ្សេង​ៗ​ក៏​រឹតតែ​មាន​ភាព​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មេរោគ កូ​វី​ដ​នេះ​ចូល​ក្នុង​ខ្លួន​ឡើយ​។…យ៉ាងណាមិញ អតីត​ឌី​ជេ​ល្បីឈ្មោះ គឺ​ឌី​ជេ​ក្តិ​ប កំពុង​ប្រកាស​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ហើយ​ពេល​នេះ​។ ចំណុច​ព្រួយបារម្ភ​នោះ គឺ​លោក​មាន​ផ្ទុក​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​បំផុត​។ តើ​វាសនា​យ៉ាងណា​ទៅ? ពេល​វិភាគ​លើ​ស្ថានភាព​ជំងឺ​នេះ​។ស្ថិត​ក្នុង​សភាព​ល្ហិតល្ហៃ នៃ​អាកា​រៈ​ជំងឺ​ធ្វើ​ឱ្យ​ឌី​ជេ​ក្តិ​ប លំបាក​មួយ​ជាន់​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​ស្រងេះស្រងោច​នោះ គឺ​ឌី​ជេ​ធ្លាប់​ល្បីឈ្មោះ​រូប​នេះ កំពុង​ផ្ទុក​នូវ​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ប្រភេទ​ដ៏​ជំងឺ​កាច​សាហាវ ហើយ​មានឱកាស​អុកឡុក​គ្រឿងក្នុង​មនុស្ស​យ៉ាង​លឿន កាលណា​អ្នក​ឈឺ​មាន​ជំងឺ​ស្រាប់​ទៀត​នោះ​។យោង​តាម​ការ​បង្ហោះ​របស់​នាយ​កណ្តុរ តារា​កំប្លែង​បាន​បង្ហោះ​សារ​ថា «​ស៊ូ​ៗ​ប្អូន DJ ក្តិ​ប កំពុង​តែ​មាន​ជំ​ងី​ប្រចាំ​កាយ​ផង មក​ឆ្លង​កូ​វី​ដ​ទៀត លោក​ព្រះ​អើយ កុំ​បាក់ទឹកចិត្ត​ឱ្យ​សោះ អ្នក​ស្រលាញ់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូល​ចិត្ត​គាត់​ជួយ​ជូនពរ​ម្នាក់​១​មក ឱ្យ​រួច​ផុត​ពី​សង្គ្រាម​ស៊ី​សួត​ដ៏​កាច​សាហាវ​នេះ​!»​។ក្នុង​ពេល​ដែល​បាន​ផុស​នូវ​អាកា​រៈ​របស់ ឌី​ជេ​ក្តិ​ប ធ្វើ​ឱ្យ​អ្នក​ស្គាល់​លោក​មានការ​ព្រួយបារម្ភ​បំផុត​។ មូលហេតុ គឺ​ជំងឺ​កូ​វី​ដ​១៩ បើ​មាន​អ្នក​ឈឺ​ស្រាប់ នឹង​មិន​មាន​កម្លាំង​ទប់ទល់ ហើយ ជំងឺ​នេះ​នឹង​វាយលុក​ផ្នែក​សួត​ខ្លាំង​ជាងគេ​។យ៉ាងណា​មិច មានការ​រំពឹង​លើ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្រោចស្រង់​អាយុជីវិត​ឌី​ជេ​ក្តិ​ប​ផង​ចុះ​។ ដូចនេះ សម្រាប់​បងប្អូន​ទូទៅ​គួរ​រក្សា​អនាម័យ ត្រូវ​រក្សា​គម្លាត មិន​ត្រូវ​ដើរ​ចេញ​ទៅ​ណា បើ​មិន​មានការ​ចាំបាច់​អ្វី​នោះ​។ ពិសេស​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​ជា​ប្រចាំ ហើយ​ជា​ពិសេស​ទៀត​នោះ គឺ​ត្រូវ​អនុវត្ត​តាម​វិធាន​ការណ៍ «៣​កុំ ៣​ការពារ​» ឱ្យ​បាន​ខ្ជ​ប់​ខ្ជួន ។