នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី ទ្រី ដាណា បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះក្រុមគ្រួសារមួយ ដែលត្រូវបានភ្លេីងឆេះផ្ទះអស់ រួចក៏បានយកតង់មកប្រក់ធ្វេីជាដំបូល ដេីម្បីបានស្នាក់នៅជាបណ្តោះអាសន្ន ពិតជាគួរឲ្យអាសូរណាស់។ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការរៀបរាប់ឲ្យដឹងថា៖ «មានគេប្រាប់ថា ផ្ទះគាត់ឆេះអស់ហើយ គ្មានសល់អីទេ ខ្លោចចិត្តណាស់លោកអើយ កន្លែងខ្ញុំធ្លាប់ទៅចែកអំណោយជូនពួកគាត់ ២ដង នៅភ្នំពីរ ខេត្តក្រចេះ។កន្លែងនោះ ខ្សត់ប្រជាជនគាត់ពឹងតែលើការធ្វើចម្ការ និងចូលព្រៃ ឥឡូវមកឆេះផ្ទះអស់ទៀត។ ឃើញគាត់យកតង់មកធ្វើជម្រកនេះសម្រាប់កូនៗ ពិតជាខ្លោចចិត្ត។ឃើញរូបភាព ចង់តែទៅភ្លាមៗ ផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ តែឥឡូវមិនអាចទៅបានទេដោយសារកូវីដ១៩ បានត្រឹមតែផ្ដាំគេជួយទិញស្បៀង និងសម្ភារៈប្រើប្រាស់ជូនគាត់ ដើម្បីដោះស្រាយបណ្ដោះអាសន្ន។
ខ្ញុំទៅ ២ដង ក៏នៅតែចង់ទៅទៀត ព្រោះមានអារម្មណ៍ថាអាណិតពួកគាត់។ខ្ញុំនឹងឱ្យគេយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ជូនលោកពូ និងក្មេងៗ បានប្រើប្រាស់។ ឱ្យតែស្ថានភាពកូវីដបានធូរស្រាល ខ្ញុំនឹងធ្វើដំណើរទៅតំបន់នោះទៀត ចូលរួមការពារទាំងអស់គ្នាណាបងប្អូន ដើម្បីលុបបំបាត់កូវីដ»។
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………