September 21, 2021

Daily News

News and Entertainment

ទឹកចិត្តពុកម្ដាយ ស៊ូធ្វើជាបង្គោលយោលអង្រឹងឱ្យកូនតូច ពេលកំពុងព្យាបាលកូវីដ-១៩……….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍សហគមន៍ ដែលមានលក្ខណៈធ្ងន់ធ្ងរ និង អូសបន្លាយវែងជាងគេ ក្នុងចំណោមព្រឹត្តិការណ៍សហគមន៍ផ្សេងៗ នៅកម្ពុជា ដែលមានអ្នកស្លាប់ដល់ទៅ ១១ នាក់ និងបន្សល់ទុកនូវ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ១១៨៦ នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ ដែលមានទាំង មនុស្សចាស់ និង កុមារ ។ដោយឡែកថ្មីៗនេះមហាជននាំគ្នារំជួលចិត្តជាខ្លាំងតាមរយៈវីដេអូមួយបង្ហាញពីសកម្មភាពគ្រួសារមួយ នៅក្នុងមន្ទីរកំពុងសម្រាកព្យាបា​លជំងឺកូវីដ-១៩ ដែលឪពុកម្ដាយនាំគ្នាកាន់អង្រឹងម្ខាងម្នាក់ ធ្វើជាបង្គោលយោលអង្រឹង លួងឱ្យកូនតូចរបស់ខ្លួនបានគេងលក់នៅក្នុងមន្ទីរពេទ្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យព្យាបាលជំងឺកូវីដ-១៩ ។តាមរយៈវីដេអូថតដោយកាំមេរ៉ាក្នុងមន្ទីរពេទ្យ ប្រមាណជិត ២ នាទី បានឱ្យឃើញពីសកម្មភាពឪពុកម្ដាយនាំគ្នាដើរទៅមក រិះរកវិធីធ្វើយ៉ាងណា ឱ្យកូនតូចរបស់ខ្លួនបានគេងលក់ស្រួល និង បាត់យំ ។ ក្រោយការរិះរករួចមក អាណាព្យាបាលក្មេងតូច សម្រេចចិត្តឈរជាបង្គោលសងខាង រួចយកកូនដាក់ក្នុងអង្រឹង និង យោលទៅមកដើម្បីឱ្យកូនជាទីស្រឡាញ់របស់ខ្លួន បាត់យំ និង គេងបានទៅតាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់ដូចសព្វមួយដង ។យ៉ាងណាមិញ ក្រោយពីបានឃើញវីដេអូនេះរួច មហាជននាំគ្នាស្ញើចសរសើរជាខ្លាំងនូវទឹកចិត្តដ៏មហិមារបស់លោកមានគុណទាំង ២ ដែលត្រូវបានវីរុសកូវីដ-១៩ វាយលុកចូលរាងកាយហើយ តែនៅមានកម្លាំងតស៊ូយោលអង្រឹងឱ្យកូនតូចបានគេងលក់ស្រួល ដែលបង្ហាញឱ្យឃើញនូវក្ដីស្រឡាញ់ និង ការបារម្ភពិតៗ ចំពោះកូនតូចជាទិស្រឡាញ់របស់ខ្លួន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



សូមទស្សនាវីដេអូ នៅខាងក្រោម ៖