September 21, 2021

Daily News

News and Entertainment

ឱកាសល្អណាស់!! ស៊ែរចែកគ្នាដឹងផង!! ផលិតកម្ម Galaxy Navatra ប្រកាស ជ្រើសរើស អ្នកដឹកនាំសម្តែង ៧នាក់ ប្រាក់ខែចាប់ពី $700 រហូតដល់ទៅ…..ច្រើនមែនទែន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតកម្ម Galaxy Navatra ពេលបច្ចុប្បន្ននេះ កំពុងលេចធ្លោ គួរឲ្យកក់សំគាល់ ហើយក៏បានធ្វើឲ្យ ទស្សនិកជនជាច្រើន ក៏កំពុងគាំទ្រយ៉ាងខ្លាំងផងដែរ សឹងតែមិនគួរឲ្យជឿ ពិសេស រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញអារម្មណ៍ ទំាងបទមនោសញ្ចេតនា និងញាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផលិតកម្មនេះ មានតារាចម្រៀងល្បីៗ ជាច្រើនរូប មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ។

ក្រៅពីតារាចម្រៀង Galaxy Navatra ក៏មានអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើនរូបទៀតផងដែរ មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់​ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យមហាជន ជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលក្រោយប្រកាសជ្រើសរើសអ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ តាមសមត្ថភាព។

មកដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ១សប្តាហ៍មុននេះ ខាងផលិតកម្ម ក៏បានប្រកាស ទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ ក្នុងតម្លៃមួយបទចាប់ពី 600ដុល្លារ ដល់1500 ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ មកដល់មុននេះបន្តិច នាយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ខាងក្រុមហ៊ុនចម្រៀង របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសដំណើងល្អមួយទៀតហើយ ថា “អ្នកមានសមត្ថភាពពិត កុំបារម្ភ ទំនាក់ទំនងមកពួកយើង គ្រប់យ៉ាងសុទ្ធតែអាចជជែកបាន តាមសមត្ថភាព ដែលមានជាក់ស្តែងជាមួយការងារកុងត្រាប្រចាំផលិតកម្ម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា “ឱកាសពិសេសចំពោះអ្នកដឹកនាំសម្តែង ជ្រើសរើស អ្នកដឹកនាំសម្តែង (Director) ៧នាក់ ប្រាក់ខែ $700 ដល់ $1500 ទំនាក់ទំនងតាម Telegram 096 89 000 91″៕