បុរសម្នាក់ឈ្មោះ Kent Ryan Tomao ជនជាតិហ្វីលីពីន អាយុ ៣៦ ឆ្នាំ មិនបានដឹងថាខ្លួនថាក្នុងឆ្អឹងជំនីររបស់លោកមានជាប់កាំបិតសោះឡើយ បន្ទាប់ពីត្រូវបានគេលួចចាក់នៅទីក្រុង Kidapawan ខណៈកំពុងចេញពីធ្វើការ តាំងពីខែមករា ឆ្នាំ ២០២១ មកម្ល៉េះ ។លោក Kent បានឲ្យដឹងថា នៅពេលធ្វើការព្យាបាលរបួស កាលនោះគ្រូពេទ្យគ្រាន់តែដេរមុខរបួសធម្មតាប៉ុណ្ណោះ ដោយមិនបានយកកាំបិតចេញ ឬ ពិនិត្យឳ្
យហ្មត់ចត់នោះទេ ហើយលោកទើបតែដឹងដែរថាមានកាំបិតនៅក្នុងខ្លួននៅថ្ងៃ អង្គារ ទី ២៣ មីនា ឆ្នាំ ២០២១ នេះ ដែលវាស្ទើរតែចាក់សួតរបស់លោកទៅហើយ ដោយសារតែខាងការងាររបស់លោកតម្រូវឳ្យពិនិត្យសុខ
ភាព និង ថត X-Ray ។លោក Kent បន្តទៀតថា ពេលខ្លះលោកមានអារម្មណ៍ថាមានការឈឺចាប់ក្នុងទ្រូងខ្លះៗដែរ នៅពេលមានអាកាសធាតុត្រជាក់ តែលោកមិននឹកស្មានថា មានកាំបិតប្រវែងរហូត ១០
សង់ទីម៉ែត្រជាប់នៅក្នុងទ្រូងឡើយ ។ទោះជាយ៉ាងណា លោក Kent បានលើកឡើងថា នេះគឺជាកំហុសមន្ទីរពេទ្យដែលព្យាបាលលោកកាលនោះ ហើយលោកក៏មិនចង់ធ្វើការប្ដឹងផ្តល់អ្វីនោះឡើយ ដោយគ្រាន់តែទាមទារឲ្យខាងមន្ទីរពេទ្យធ្វើការវះកាត់យកកាំបិតនេះចេញតែប៉ុណ្ណោះ ដើម្បីឲ្យលោកបានប្រកបអាជីពវិញបានជាធម្មតាវិញ ៕
More Stories
អ្នកភូមិលែងហ៊ានចេញពីផ្ទះ ព្រោះឃើញមនុស្សមានស្លាប ហោះលើចុងឈើរាល់យប់ ទីបំផុត…(មានវីដេអូស្តែងៗ)
ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ……..
ស្មានមិនដល់ថា! Miss Grand មីយ៉ាន់ម៉ាកំសត់បែបនេះ ដោយទម្លាយថានាងមានលុយជាប់ខ្លួនត្រឹមតែ….