នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤០ នាក់បន្ថែមទៀតហើយ ដែលសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំង ៤០ នាក់ នៅព្រឹកនេះ មានក្មេងប្រុស-ស្រី ចំនួន ៩ នាក់ បានឆ្លងកូវីដ-១៩ មានទាំង ទារិកាអាយុ ៤ខែ ដែលមានអត្តសញ្ញាណដូចខាងក្រោម ៖
១. កុមារាជនជាតិខ្មែរ អាយុ ០១ ឆ្នាំ ៣ ខែ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២. កុមារាជនជាតិខ្មែរ អាយុ ០៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៣. កុមារីជនជាតិខ្មែរ អាយុ ០៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៤. កុមារជនជាតិខ្មែរ អាយុ ០៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៥. កុមារីជនជាតិខ្មែរ អាយុ ១៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៦. ទារិកាជនជាតិខ្មែរ អាយុ ០៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៧. កុមារាជនជាតិខ្មែរ អាយុ ០៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៨. កុមារីជនជាតិខ្មែរ អាយុ ០៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៩. កុមារីជនជាតិខ្មែរ អាយុ ១៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………