កាលពីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ មហាជនជាច្រើនដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភទៀតហើយ ដោយលើកនេះច្រើនជាងមុនទៀត លោកបញ្ជាក់ថា ៖“ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅ
កម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។”។មិនចាំយូរឡើយ ក្រោយឃើញបែបនេះ ស្រាប់តែ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស គឺ ខេមរៈ សិរីមន្ត បាន បង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់ពោលពាក្យថា ៖“ប្រពៃខ្លាំងណាស់អ្នកឧកញ៉ា ខ្ញុំរំភើបនិងទឹកចិត្ត របស់អ្នកឧកញ៉ា ខ្លាំងណាស់ ជូនពរអ្នកឧកញ៉ា និងក្រុមគ្រួសារ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………