September 18, 2021

Daily News

News and Entertainment

គ្រូពេទ្យម្នាក់ ​បង្ហោះ​សារ​ដ៏រញ្ជួយ​ចិត្ត​ ក្រោយ​អាច​ តថ្លៃ​​ យ​ម​រា​ជ​ ​ជួយ​ជីវិត ​អ្នក​ជំងឺ​កូវីដ​ មក​ពី​ព្រៃវែង​​ ដោយប្រាប់បែបនេះ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “គ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង” បានបង្ហោះរូបភាពមួយសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយបានព្យាយាម អាច​ តថ្លៃ​យមរាជ ​ជួយ​ជីវិត​អ្នក​ជំងឺ​កូវីដ​ ។លោកបានបញ្ជាក់យ៉ាងច្បាស់ៗថា “ខ្ញុំបាទ និងក្រុមការងារក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទា​ញយ​កជីវិត របស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភា​ពធ្ងន់​ធ្ងរ ដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែន ដើម្បីជួយដល់ការដកដង្ហើម របស់គាត់និង បានយកជីវិតរបស់គាត់ពីម​ច្ចុរា​ជ​ ហើយក្រុមគ្រូពេទ្យនៅទីនេះ បានព្យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូ អឹម សុភី ក៏បានល្អប្រសើរច្រើនហើយ ចំពោះមុខ។ ក្រុមការងាររបស់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏ជូនពរអោយលោកពូ បានជាសះស្បើយក្នុងពេលឆាប់ៗ។អ្វីដែលយើងត្រូវធ្វើ យើងបានធ្វើអស់ហើយ សង្ឃឹម ថាទេវតា នឹងតាមថែរក្សារ អ្នកជម្ងឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងបានឆ្លងផុតពី​សោ​​ទ​នា​​ក​​ម្មមួយនេះ។អ្នកជម្ងឺនៅតែបន្តស្លា​​ប់ រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាព ក្នុងការតថ្លៃ និងយមរាជ ដើម្បីយកជីវិតពួកគាត់ ជូនទៅគ្រួសាររបស់អ្នកជម្ងឺ។ការបែកបាក់ និងបាត់បង់សមាជិកគ្រួសារមួយ ដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសព មុនពេលបូជាសព ពិតជាពិបាកទទួលយកណាស់ រីឯសាកស​ពក៏មិនអាចបញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះ ខ្ញុំសង្ឃឹមថាបងប្អូន ពិតជាមិនចង់ស្គាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡើយ ដូច្នេះសូមបងប្អូន មេត្តាគោរពនូវគោលការណ៍ របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួន។ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត លើកដៃប្រណមបួងសួង ដល់ទេវតា តាមថែរក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោ​ទ​នា​ទក​ម្ម មួយនេះ ហើយក៏សង្ឃឹមថា គ្រោះ​កា​ចមួយនេះ នឹងឆាប់រលត់ទៅវិញ។”៕