មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាសរសើរទឹកចិត្ត ឧកញ៉ា ស្រី ចាន់ថន ដែលបានបង្ហោះសារនៅលើបណ្តាញសង្គមថា នឹងមិនយកថ្លៃផ្ទះជួលចំពោះ កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ ផ្ទះ រយៈពេល ៣ ខែ ដែលធ្វើឱ្យមហាជននាំគ្នាចែករំលែកបន្តគ្នាពីមួយទៅមួយ និងសរសើរមិនដាច់ពីមាត់ នូវទឹកចិត្តដ៏សប្បុរសរបស់លោក ។លោក ឧកញ៉ា បានប្រកាសថា គឺដោយសារ បានមើលឃើញពីសេចក្តីលំបាករបស់ប្រជាជនខ្មែរ ក្នុងគ្រាមានអាសន្ន ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានរីករាលដាលយ៉ាងខ្លាំង នាំឱ្យប៉ះពាល់ដល់ការប្រកបរបរអាជីវកម្ម ។
ហេតុនេះហើយទើបលោកសម្រេចចិត្ត បង្ហោះសារតាមរយៈផេកហ្វេសប៊ុករបស់លោកថា «ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល ៣ ខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះតទៅដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំពុងជួបការវាយប្រហារពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩» ៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………