September 21, 2021

Daily News

News and Entertainment

បងប្អូនខេត្តពោសាត់ប្រុងប្រយ័ត្នផង!! បុរស់ម្នាក់ឈ្មោះ មួន សុភាន់ បានរត់គេចពីមន្ទីចត្តាឡីស័ក្ក រាជធានីភ្នំពេញទៅ ខេត្ត ពោធិសាត់ហើយបានទៅកន្លែងដូច………

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ មួន សុភាន់ នៅស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយបុគ្គលរូបនេះ បានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ហើយរត់គេចរហូតដល់ខេត្តពោធិ៍សាត់។បុគ្គលឈ្មោះ មួន សុភាន់ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ប៉ុន្ដែមិនបានធ្វើចត្តាឡីស័កនោះទេ ពោលបានធ្វើដំណើររហូតដល់ខេត្តពោធិ៍សាត់ ទើបសមត្ថកិច្ចឃាត់ខ្លួនបានដើម្បីយកមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិនិត្យសំណាក និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មុនធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់នោះ បុគ្គលរូបនេះបានធ្វើដំណើរទៅច្រើនកន្លែង និងជួបមនុស្សជាច្រើនអ្នកផងដែរ នៅមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្ដាល ទីដែលរូបគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រស់នៅ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្លាំងនគរបាល និងអាជ្ញាធរមានសមត្ថកិច្ច កំពុងសហការជាមួយមន្ដ្រីសុខាភិបាល ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងអនុវត្តតាមនីតិវិធីជាបន្ដបន្ទាប់ទៀត ចំពោះទីតាំងដែលរកឃើញថាពាក់ព័ន្ធ។សូមជម្រាបថា រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការពីការឃាត់ខ្លួនបុរសម្នាក់ យកទៅពិនិត្យសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយបុរសរូបនេះអនុវត្តមិនបានត្រឹមត្រូវ បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើររហូតខេត្តពោធិ៍សាត់។យោងតាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បុរសរូបនេះឈ្មោះ មួន សុភាន់ អាយុ៣៦ឆ្នាំ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បុរសរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីទៅដាក់នៅមណ្ឌលចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។បើតាមសេចក្ដីរាយការណ៍ គ្រាដែលបុគ្គលឈ្មោះ មួន សុភាន់ បានទៅដល់ខេត្តពោធិ៍សាត់នោះ បានដើររហេតរហូត ផឹកស៉ី ច្រៀងលេងសប្បាយទៅវិញ ដោយមិនបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្វាយខ្វល់ថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩នោះទេ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បាននាំខ្លួនបុគ្គលរូបនេះទៅពិនិត្យសុខភាព និងយកសំណាកដើម្បីរកជំងឺកូវីដ-១៩ រួចរាល់ ហើយបច្ចុប្បន្នកំពុងធ្វើចត្ដាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្ត៕ ផ្តល់សិទ្ធិដោយ៖ freshnews