តាមការចេញផ្សាយពីសារព័ត៌មាន Fresh News នៅមុននេះបន្តិចបានឲ្យដឹងថា អាជ្ញាធរបានរកឃើញទារកម្នាក់ ដែលមានអាយុទើបតែ ២ ខែប៉ុណ្ណោះ បានឆ្លងវីរុសកូវីដ-១៩ ។ទារករូបនេះ ស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ ដែលទើបរកឃើញថាឆ្លងវីរុសនេះ ដែលមានអាសយដ្ឋាននៅភូមិដុះដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ។បើយោងតាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ ឡានពេទ្យបានទៅយកអ្នកពាក់ព័ន្ធចំនួន ៦ នាក់ជាមួយបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន ស៊ិន ទ្រី ដែលឆ្លងកូវីដ-១៩ នៅខេត្តតាកែវនោះ ។ មនុស្សទាំង ៦ នាក់នោះ គឺរកឃើញឆ្លងវីរុសនេះ ដោយក្នុងនោះក៏មានទារកអាយុ ២ ខួបនេះម្នាក់ផងដែរ ៕
More Stories
ข่าวล่าสุด เกมพลิก 1แสนรายชื่อ พา นายก ทักษิณ ชินวัตร กลับประเทศไทยได้
នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារដើរយំសំដៅមកលោ តទឹក ដើម្បីបញ្ចប់ជីវិត លើស្ពាន….(មានវីដេអូ)
ម្ចាស់ផ្ទះជួលចិត្តល្អ ចុះថ្លៃបន្ទប់ជួលហើយ នៅឆ្លៀតទិញស្បៀងជូនអ្នកជួលផ្ទះគាត់ទៀត រកឯណាបាន ជាពិសេសនោះថែមទាំង………